ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ
មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប្រកាសឱ្យពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេលមួយខែពេញ ចាប់ពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

សម្រាប់ពលរដ្ឋ ដែលមានបញ្ហាគំហើញថយចុះ ទាក់ទងនឹងជំងឺឡើងបាយភ្នែក អាចទៅទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី២ ដោយឥតគិតថ្លៃ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន (Gx foundation)។ ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (ថ្ងៃសម្រាក ថ្ងៃបុណ្យមិនធ្វើការ) ។
ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែក ដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ ឬឡើងពណ៌ស ជាហេតុបណ្តាលឱ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាព នៅបាតភ្នែកបានធ្វើឱ្យគំហើញមានការថយចុះ។

ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយឱ្យបានត្រឹមត្រូវ និងទុកឱ្យបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចជា ងងឹតភ្នែកទាំងស្រុង, រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែក ដែលបង្កដោយបាយភ្នែក។ រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែក ដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


