ព័ត៌មានជាតិ
បន្ទាន់!! តារាកំប្លែង ស្រី ពីន ប្រកាសថាម្តាយខ្លួនមានវិជ្ជមានកូវីត១៩ ស្នើសុំអ្នកពាក់ព័ន្ធទៅធ្វើតេស្ត
ភ្នំពេញ ៖ តារាកំប្លែង ស្រី ពីន បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តាមហ្វេសបុកថា ម្តាយរបស់នាង មានជំងឺកូវីដ១៩ ហើយស្នើឲ្យអ្នកដែលប៉ះពាល់ម្តាយខ្លួនទៅធ្វើតេស្ត នេះបើតាមប្រភពព័ត៌មានបានឲ្យដឹង។

ប្រភពដដែលបានបន្តថា តារាកំប្លែង ស្រី ពីន បានបង្ហោះតាមហ្វេសបុក “ម៉ាក់ខ្ញុំ មានកូវីត បង ប្អូនណាដែលបានប៉ះ បាល់ ម៉ាក់ខ្ញុំ សូមទៅយកសំណាក”។

ដោយទទួលដំណឹងថាអ្នកម្តាយជាទីស្រលាញ់ មានជំងឺកូវីដ ១៩ នោះ ធ្វើឲ្យតារាស្រីរូបនេះកាន់តែមានការព្រួយបាម្ភខ្លាំងឡើង។

ជាមួយគ្នានោះផងដែរ តារាកំប្លែង ស្រីពីនក៏បានធ្វើការបង្ហោះសារ ភ្ជាប់ជាមួយនឹង ការសូមអំពាវនាវ ដល់បងប្អូន សាច់ញាតិ ដែលបានប៉ះពាល់ ម្តាយរបស់នាង ដោយផ្ទាល់ និងដោយប្រយោល សូមប្រញាប់ទៅធ្វើតេស្ត រកជំងឺកូវីដ ១៩ ជាបន្ទាន់ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


