ព័ត៌មានជាតិ
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម
លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្នុងនាមក្រសួងធម្មការ និងសាសនា និងរូបលោកបណ្ឌិតផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា ដែលមានអ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងឋានៈជាដៃគូរអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ដោយក្រុមប្រឹក្សាបានរួមចំណែកលើការងារសង្គមកិច្ច ការងារមនុស្សធម៌ ការងារអប់រំបណ្តុះបណ្តាលយុវជន សុខុមាលភាពសង្គម ការថែរក្សាបរិស្ថាន និងការងារជួយលើកកម្ពស់សីលធម៌ ។ល។ នេះបេីតាមការមានប្រសាសន៍របស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ក្នុងពិធីបុណ្យកតញ្ញូតាធម៌ និងសន្និសីទជំរុញអាហារបួស ក្រោមប្រធានបទ «បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់»។

ការប្រារព្ធកម្មវិធី “បុណ្យកតញ្ញុតាធម៌ និងសន្និសីទជំរុញអាហារ បួស” ពិតជាមានសារៈសំខាន់ណាស់ គឺរៀបចំឡើង ស្របពេលដែលសង្គមជាតិយើង តែងតែយកចិត្តទុកដាក់ជំរុញយ៉ាង ផុសផុល បានបង្កើតវេទិការ អប់រំចិត្ត តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បី តម្រង់ទិស និងបញ្ញាបដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស យុវជនយុវនារី ឱ្យមានការឈ្វេងយល់ និងចេះប្រណិប័តន៍នូវធម៌កតញ្ញូចំពោះឪពុកម្តាយ និងអ្នកមានគុណដទៃទៀត ស្តាប់ឱវាទ គ្រូបង្រៀន ដើម្បីប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ ចំណែកឯអាហារបួស គឺជាអាហារសុខភាព ដែលប្រជាជននៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផង កំពុងងាកមកចាប់អារម្មណ៍ទៅលើការទទួលទានអាហារសុខភាព ដូចជាបន្លែ ផ្លែឈើ ជាដើម។

ជាមួយគ្នានោះផងដែរ អ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា អីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា ដែលបានបំពេញបេសកកម្ម អប់រំ បង្ហាត់បង្រៀន ការងារអភិវឌ្ឍធនធានមនុស្សខាងស្មារតី អប់រំ ដល់បរិស័ទតាមព្រះវិហារនានា ឱ្យមានកតញ្ញូតាធម៌ បណ្តុះនូវចិត្តមេត្តា ករុណា មានក្តីស្រលាញ់ចំពោះមនុស្សទាំងឡាយ ចេះយោគយល់ និងអធ្យាស្រ័យគ្នា រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងចូលរួមសកម្មភាពមនុស្សធម៌នានា ដោយគ្មានការរើសអើង ដូចជាការជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់ អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ជនទីទាល់ក្រ បរិច្ចាគឈាម ។ល។


ការជំរុញផ្សព្វផ្សាយនូវកតញ្ញូតាធម៌ គឺជាយន្តការដ៏ប្រពៃ ដើម្បីរក្សាភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌ មិនត្រឹមតែលើកកម្ពស់គុណតម្លៃរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌គ្រួសារ ធានាបាននូវរចនាសម្ព័ន្ធសុភមង្គលក្នុងគ្រួសារ និងសង្គមមានស្ថិរភាព។
មនុស្សដែលគោរពឪពុកម្តាយ គឺជាបុគ្គលដែលមានគំនិតវិជ្ជមាន មានទំនោរគោរពចាស់ទុំ គោរពច្បាប់ និងសណ្តាប់ធ្នាប់សង្គម ជាការ ចូលរួមលើកកម្ពស់សុខដុមរមនាក្នុងសង្គមផង ថែរក្សាសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ដែលទាមទារឱ្យមាននូវការរីកចម្រើន ព្រមគ្នា ទាំងមូលដ្ឋានខាងស្មារតី ចិត្តវិញ្ញាណ និងសម្ភារៈ។ ចំណែកឯអាហារបួស គឺជាអាហារមួយប្រភេទរបស់មនុស្ស ក្រៅពីជួយចិញ្ចឹមសរីរាង្គកាយ ឱ្យធំធាត់ប្រកបដោយភាពមាំមួនហើយ នោះ ក៏ជាអាហារដែលនាំមកនូវសុខុមាលភាពល្អទាំងផ្លូវកាយនិង ផ្លូវចិត្តថែមទៀត។

ការទទួលទានអាហារបួស ក៏ជាការចូលរួមចំណែកទប់ស្កាត់ការ បំភាយឧស្ម័នកាបូនឌីអុកស៊ីត ប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅ សកល និងការពារភពផែនដីឱ្យមានលំនឹង និងនិរន្តរភាពផងដែរ។ យើងដឹងហើយថា ពិភពលោកទាំងមូលកំពុងតែមានការព្រួយបារម្ភ អំពី “ការកើនឡើងកំដៅសកល” ហើយចាត់ទុកជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ សព្វថ្ងៃនេះ នៅទូទាំងពិភពលោក មានប្រជាជនប្រមាណ ២២% បានទទួលទានម្ហូបបួសប្រចាំឆ្នាំ។ ពិតមែនតែតួលេខនេះនៅទាប់ នៅឡើយ តែនិន្នាការ នៃការហូបម្ហូបបួស នៅមានការកើនឡើងជា លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក សម្រាប់កម្ពុជាយើងវិញ ទោះបីជាមិនមានតួលេខ ច្បាស់លាស់ពីប្រជាជនដែលទទួលទានអាហារបួស ប៉ុន្តែអាច និយាយបានថា ចំនួនប្រជាជនហូបអាហារបួសក៏មានការកើនឡើង ដែរ។ ដោយសារការកើនឡើងភោជនីយដ្ឋានអាហារបួស នៅតាម រាជធានីនិងខេត្តនានា។

សាសនា និងទស្សនវិទូជាច្រើន សុទ្ធតែបានពោលសរសើរអំពី កតញ្ញូតាធម៌ ជាពិសេសព្រះពុទ្ធសាសនា តែងតែអប់រំសង្គមមនុស្សឱ្យ បណ្តុះនូវកតញ្ញូតាធម៌ ដែលជាគុណធម៌ដ៏សំខាន់បំផុត អាចជួយ សង្គមមនុស្សឱ្យមានសាមគ្គីភាព សុខដុមរមនា ឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ ក្នុងសង្គមខ្មែរ កតញ្ញូតាធម៌ ជាគុណធម៌ ដ៏សំខាន់បំផុតមួយ ដែលដូនតាខ្មែរបានខិតខំសាបព្រោះរាប់ពាន់ឆ្នាំហើយបានក្លាយជាវប្បធម៌សង្គមដ៏សំខាន់ វប្បធម៌កតញ្ញូ ជាប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិ ប្រជាជនខ្មែរតែងផ្តល់និយាមថា កូនណាមានធម៌កតញ្ញូ កូននោះចម្រើន ឬថាបុគ្គលណាមានធម៌ កតញ្ញូ បុគ្គលនោះចម្រើន រឿងនេះមិនមែនជាការនិយាយដោយគ្មាន មូលដ្ឋាននោះទេ គឺឆ្លងកាត់ការសង្កេតរាប់ពាន់ឆ្នាំរបស់ដូនតាយើង។

រដ្ឋធម្មនុញ្ញមាត្រា៤៧ “មាតាបិតាមានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយកិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ” នេះ ជាការលើកតម្កើងសង្គហធម៌ ព្រហ្មវិហារធម៌ និងកតញ្ញូតាធម៌។

ក្នុងឱកាសដ៏ប្រសើរនេះ ខ្ញុំសូមជម្រាបជូនអង្គពិធីជ្រាបថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបោះជំហានទៅមុខគួរជាទី មោទនៈ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមាននូវសុខសន្តិភាពពេញ ផ្ទៃប្រទេស និងឯកភាពជាតិទាំងស្រុង ជាពិសេស បានបើកទូលាយឱ្យ មានសេរីភាពលើជំនឿសាសនា ហើយអ្នកគោរពសាសនានីមួយៗ បានប្រតិបត្តិគោលជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួល ខុសត្រូវចំពោះសាសនា និងសង្គម ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខដុមរមនាសាសនា និងតែងមានកិច្ចប្រជុំអន្តរជំនឿប្រចាំឆ្នាំ ទៀតផង។

ក្រសួងធម្មការនិងសាសនា ជាសេនាធិការជូនរាជរដ្ឋាភិបាល លើបេសកកម្មដឹដកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៃ ព្រះរាជាណាចក្រកម្ពុជា មានមុខងារនិងភារកិច្ចកំណត់វិធានការ ដឹកនាំ និងគ្រប់គ្រងអង្គការសាសនាទាំងអស់ ដែលមានទីតាំងនិង ធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា ដោយយកចិត្តទុកដាក់ពិសេស ចំពោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ក្រសួងធម្មការនិងសាសនា បានផ្តោតលើអាទិភាពមួយចំនួនគឺ ១) ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេស ពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋជួយផ្សព្វផ្សាយនិង លើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ២)ដឹកនាំនិងត្រួតពិនិត្យ អង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋនិងប្រតិបត្តិជំនឿ សាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន ៣) លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការផ្តល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ៤) រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនា ទាំងអស់៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ