ព័ត៌មានជាតិ
កសិករដាំដំណាំប៉ិកួៈ កំពុងត្អូញត្អែរគ្មានទីផ្សារលក់ចេញ ខណៈដល់ពេលប្រមូលផល
កសិករក្នុងចំនួន៣ភូមិ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដាំដំណាំប៉ិកួៈ ឬដំឡូងរលួស លើផ្ទៃដីចំនួន៥៥ហិកតា ជាមួយនឹងទិន្នផល១ហិកតា ពី៣០តោន ទៅ៤០តោន។

ពួកគាត់មិនសប្បាយពេលប្រមូលផល ដោយសារប៉ិកួៈធ្លាក់តម្លៃទាប បើធៀបរយៈពេលពី៣០ ទៅ៤០ឆ្នាំ កន្លងមកនេះ មិនធ្លាប់ជួប និងតម្លៃថោកបំផុត ដូចឆ្នាំ២០២៥នេះ។ បច្ចុប្បន្នតម្លៃប៉ិកួៈ ក្នុង១គីឡូក្រាមតែ ៣០០រៀល តែប៉ុណ្ណោះ ខណៈឆ្នាំទៅតម្លៃពី ៧០០រៀលទៅ១ពាន់២រយរៀលឯណោះ។ ការដាំដុះក្នុងទិន្នផលល្អជាងឆ្នាំ២០២៤មែន តែតម្លៃខុសគ្នាឆ្ងាយ គិតទូទាត់លត់សោយចូលដើម ខាត មិនចំណេញសោះ ឈ្មួញកណ្តាលមិនសូវចុះទិញ ព្រោះលក់មិនចំណេញដែរ។ កសិករភាគច្រើន ដល់ខែប្រមូលផលហើយ មិនដកលក់ទេ ទុកមើលបន្តទៀតក្រែងទីផ្សារឡើងថ្លៃ ហើយពួកគាត់ព្យាយាមរង់ចាំអាជ្ញាធរ ក៏ដូចក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារឲ្យគាត់គ្រាន់ដោះស្រាយជីវភាពគ្រួសារក្នុងអន្តរកាលដ៏លំបាកនេះ។

អ្នកស្រី អ៊ុយ វ៉ាន់នី អាយុ៥៤ឆ្នាំ រស់នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម បានឲ្យដឹងថា ប៉ិកួៈប្រើពេលតែ៣ខែកន្លះទេ យើងអាចប្រមូលផលបានហើយ ឆ្នាំនេះប៉ិកួៈឲ្យផលល្អជាងឆ្នាំទៅ តែគ្មានទីផ្សារ កសិករទុករហូតមើមធំៗ ហួស មើមខ្លះមានដល់ជាង១គីឡូក្រាមឯណោះ។ មូលហេតុ រង់ចាំទីផ្សារឡើងថ្លៃ ឈានមកដល់ខែមីនា ហើយនៅតែអត់ហាងឆេងដដែល បើគិតពីថ្លៃចំណាយទាំងថ្ងៃភ្ជួរ រាស់ដី ជី សាំង ថ្លៃកម្មករដក ដឹក ចូលដើមខាតធ្ងន់តែម្តង។ លទ្ធភាពចុងក្រោយ សូមអាជ្ញាធរជួយរកទីផ្សារឲ្យកសិករផង។

លោក ស៊ាង សាវឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរអាងក្រោមដែរ ក៏បានបញ្ជាក់ថា ប៉ិកួៈឆ្នាំនេះមើមធំចំលែកជាងរាល់ឆ្នាំ តែពិបាកលក់ គ្មានទីផ្សារ លក់បានតម្លៃថោក ៣រយរៀលក្នុង១គីឡូក្រាម បើមើមតូចបាន៣៥០រៀល។ និយាយលែងចេញ តែការដាំដុះជាង៣០ឆ្នាំមកហើយ ចេះតែបន្តដាំទៅ ថាស្រូវចុះវាថោក ឥលូវប៉ិកួៈថោកដែរ ជំពាក់ធនាគារ បានអីសងគេ ។ លោកក៏សូមឲ្យថ្នាក់ដឹកនាំ ជួយរកទីផ្សារឲ្យកសិករផង ដើម្បីដំណោះស្រាយជីវភាពគ្រួសារ។

លោក ម៉ន រ៉េត មេឃុំរអាង បានឲ្យដឹងថា ក្នុងឃុំមានចំនួន៨ភូមិ ហើយភូមិដាំដុះប៉ិកួៈមានចំនួន៣ភូមិ គឺភូមិរអាងក្រោម ភូមិល្អាងលើ និងភូមិរមូ ដែលមានផ្ទៃដីដាំដុះចំនួន ៥៥ហិកតា ហើយភូមិចំនួន៥ទៀត ប្រកបរបរកសិកម្មដាំដំណាំគ្រប់មុខ គ្រាន់ដោះស្រាយជីវភាពគ្រួសារដូចៗគ្នា៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


