ព័ត៌មានជាតិ
កសិករក្នុងភូមិរអាង ខេត្តកំពង់ចាម ចាប់ផ្ដើមប្រមូលផលប៉ិកួៈជាង ៨០ តោន ចែកចាយទីផ្សារក្នុងស្រុក
កសិករក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់ផ្ដើមប្រមូលផលប៉ិកួៈ ដែលមានផ្ទៃដីជាង ២០ ហិកតា នៅដើមឆ្នាំ ២០២៤នេះ។ ទិន្នផលប៉ិកួៈ ទទួលបានប្រមាណ ៤ តោន ក្នុងមួយហិកតា ដែលកសិករអាចលក់បានតម្លៃ ៧០០ រៀល ក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំមុន ៣០០ រៀល។

លោក នួន ពេជ្រ អាយុ ៦១ ឆ្នាំ ជាកសិករដាំប៉ិកួៈ បានរៀបរាប់ឲ្យដឹងថា លោកដាំប៉ិកួៈតែកន្លះហិកតា ប្រើពូជអស់ ២០ គីឡូក្រាម អាចប្រមូលផលមកវិញជាង ២ តោន។ ប៉ិកួៈងាយដាំ តែតម្រូវឲ្យកសិករឧស្សាហ៍ព្យាយាម មានពេលវាចាំថែសម្អាតស្មៅ ស្រោចទឹក បាញ់ថ្នាំសម្លាប់សត្វល្អិត ពូនរង កាត់ត្រូយ កាត់ផ្កា ទើបវាឲ្យផលល្អ។
បច្ចេកទេសកាត់ត្រូយ កាត់ផ្កា សំខាន់បំផុត គឺជួយឲ្យប៉ិកួៈមានមើមធំល្អ ខណៈប៉ិកួៈប្រើពេលដាំ ៣ ខែ និង១០ថ្ងៃ កសិករអាចប្រមូលផលបានហើយ បើយើងចង់ប្រមូលផលជាបន្តបន្ទាប់ យើងដាំឆ្លាស់ពេលខុសៗគ្នាទៅ នោះកសិករមានប៉ិគក់លក់រហូតដល់ខែមេសាទើបអស់។

វាមានទីផ្សារ ងាយលក់ មានឈ្មួញចុះទិញដល់ទីចម្ការ ពិសេសគេដឹកទៅលក់នៅភ្នំពេញតែម្តង។ ប៉ិកួៈមានសារៈប្រយោជន៍ដល់មនុស្ស សត្វ អាចហូបលេង ធ្វើជាស្នូលនំប៉ាវ នំក្រូចស្នូលប្រៃ ឆ្នៃតាមចិត្តចង់ ពិសេសទៀតគេទិញឲ្យសត្វស្វាស៉ីជាអាហារទៀតផងដែរ។
លោក ម៉ន រ៉េត មេឃុំរអាង បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំមានចំនួន២ភូមិដែលដាំប៉ិកួៈ គឺភូមិរមូលដាំជាង៤ហិកតា និងភូមិរអាងក្រោមដាំជិត ២០ ហិកតា សរុបផ្ទៃដីអាចជាង២០ហិកតា។ យើងពិនិត្យជាក់ស្តែង ឃើញកសិករគាត់ដាំដំណាំ៤ប្រភេទរួមមាន មានប៉ិកួៈ សណ្តែកដី ពោត និងល្ង វិលជុំរាល់ឆ្នាំ ព្រោះផលដំណាំនេះ មានទីផ្សារច្បាស់លាស់ កសិកររីករាយនិងបន្តផលិតទិន្នផលនេះ ប្រកបដោយគុណភាព និងគ្មានគីមី សម្រាប់សុខភាពយើងទាំងអស់គ្នា។

កសិករពេញនិយមកសិកម្មនេះ ព្រោះវាបានញាំងឲ្យមានសុវត្ថិភាពសេដ្ឋកិច្ចគ្រួសារយ៉ាងប្រសើរ ក្នុងឃុំមិនសូវមានពលរដ្ឋធ្វើចំណាកស្រុកនោះទេ៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


