ព័ត៌មានជាតិ
សម្ដេចធិបតី៖ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេ!
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលមានការគ្រប់គ្រងលើថវិកាជាតិបានត្រឹមត្រូវ និងរឹងមាំល្អ ហើយក៏មិនកញ្ជើធ្លុះដូចអ្នករិះគន់មួយចំនួនដែលបានវាយប្រហារមកលើរដ្ឋាភិបាលកន្លងទៅដែរ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រាក់ខែ និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីចូលនិវត្តន៍ សម្រាប់ខែមេសានឹងត្រូវបើកមិនលើសពីថ្ងៃទី១១ ខែមេសានោះទេ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលបានគ្រប់គ្រងថវិកាច្បាស់លាស់ និងធានានូវស្ថេរភាពបាន។
ក្នុងពេលជាមួយនោះសម្ដេចក៏បានប្រាប់ទៅអ្នករិះគន់ពេលដែលរដ្ឋបោះពុម្ភលុយ២សែនរៀលក្នុងខួប២០ឆ្នាំនៃការគ្រងរាជរបស់សម្ដេចព្រះករុណា ព្រះបាទនរោត្តម សីហមុនី កាលពីកន្លងទៅដែលថាការបោះប្រាក់នេះដោយសាររដ្ឋអស់លុយ អាចមើលពីភាពរឹងមាំលុយរៀលនៅពេលនេះបាន។

សម្ដេចថា៖ «ហើយបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារ រដ្ឋគ្មានលទ្ធភាពណាបើកឌុបខែ៤ហើយបើកទាន់ពេលវេលា ហើយប្រាក់ឧបត្ថម្ភមិនឱ្យដាច់នោះទេទាំងមន្ត្រី និងមន្ត្រីចូលនិវត្តន៍បើកឱ្យអត់មានដាច់ទេ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុយើងបានច្បាស់លាស់»។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ និងសិក្ខាសាលាពីប្រព័ន្ធទូទាត់ប្រាក់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាកម្ពុជា អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី មានប្រសាសន៍ថាបច្ចុប្បន្នលុយរៀលខ្មែរកាន់តែរឹងមាំ បានរួមចំណែកក្នុងការពង្រឹង អត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ និងគាំទ្រដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាដល់បច្ចុប្បន្ន។ ភាពរឹងមាំនៃរូបិយប័ណ្ណខ្មែរនេះបង្ហាញពីការគ្រប់គ្រង និងគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។

រដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ក្រដាក់ប្រាក់២សែនរៀលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្របពេលដែលអ្នករិះគន់ថាការបោះពុម្ភក្រដាសប្រាក់ថ្មីនេះមកពីរដ្ឋខ្វះខាតថវិកា អគ្គទេសាភិបាលធនាគារជាតិបានបញ្ជាក់ថាការបោះពុម្ពក្រដាសថ្មីមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ឬមិនមែនមានន័យថារដ្ឋាភិបាលកម្ពុជាខ្វះលុយនោះទេ។ លោកស្រីថាការបោះពុម្ពនេះត្រូវធ្វើឡើងជំនួសឲ្យក្រដាស់ប្រាក់ដែលប្រើប្រាស់លែងបានដែលបោះពុម្ភក្នុងទំហំស្មើគ្នា នឹងទំហំ និងតម្លៃនៃក្រដាសប្រាក់ដែលបានខូចតែប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


