ព័ត៌មានជាតិ
ក្រុមយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ បានហាត់សមល្បែងខ្មែរជាច្រើន មុនពេលអង្គរសង្ក្រាន្ត២០២៥ មកដល់
នៅសល់ជាង ១០ថ្ងៃ ប៉ុណ្ណោះ ព្រឹត្តិការណ៏អង្គរសង្ក្រាន្ត២០២៥ នឹងឈានចូលមកដល់ ដូច្នេះហើយក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ បានធ្វើការជួបជុំគ្នាជាលើកដំបូង ដើម្បីជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។

ល្បែងប្រជាប្រិយខ្មែរ ដែលនឹងលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេលខាងមុខ រួមមាន ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែងឡើងសសរខ្លាញ់ និង ល្បែងរុញអង្រែ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងធ្វើឡើងចំនួន ៦ទីតាំង រួមមាន នៅបរិវេណប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូ។ ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុក, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ,ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតស់ៗលេងទឹក, កម្មវិធីសួនមុនីហទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម៕





ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


