ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រដ្ឋបាលខេត្តសៀមរាប បានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះ បានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់។

ជាក់ស្តែង រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលមកទស្សនាកម្សាន្តចំនួនប្រមាណ២,៧៥២,៨១៨នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណចំនួន១២,៨១៨នាក់ និងភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួន ប្រមាណ ២,៧៤០,០០០នាក់ ស្របពេលដែលខេត្តសៀមរាបមានកម្មវិធីធំៗជាច្រើនទៀតបន្ថែមពីកម្មវិធីអង្គរសង្រ្កាន្ត។ ក្នុងនោះ មានព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត។

តាមរយៈទំព័រហ្វសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ទាំងការងារសម្អាតអនាម័យបរិស្ថាន បានយកអស់កម្លាំងកាយចិត្តក្នុងការសម្អាត ដឹកយកកាកសំណល់ចេញបានទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពោពេញដោយសោភណភាពល្អប្រសើរ។

សូមបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បើតាមលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់គណៈបញ្ជាឯកភាពខេត្ត លោករៀបចំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តជាង២ពាន់នាក់ បូករួមទាំងកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍សរុបទាំងអស់ជាង៣ពាន់នាក់ ដែលមាន១៥ស្ថាប័ន នៃអង្គភាពដែលពាក់ព័ន្ធចំណុះគណៈបញ្ជាការឯកភាពខេត្ត គឺបានត្រៀមខ្លួនក្នុងការការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ទាំងពេលយប់និងពេលថ្ងៃ ពោលគឺ២៤លើ២៤ម៉ោងនៅគ្រប់គោលដៅទាំងអស់៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


