Connect with us

ព័ត៌មានជាតិ

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ លោកម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បាន​ដឹក​នាំ​មន្ត្រីពាក់ព័ន្ធដើម្បីកែលម្អសោភ័ណភាពក្រុងកំពត ក៏ដូចជាបង្ហាញពីរចនាបទខ្មែរ រួមនឹងវប្បធម៌ប្រពៃណីជាតិខ្មែរដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយបានឃើញ អាជ្ញាធរខេត្តកំពតនឹងរៀបចំវិធីអាហារនៅចំកណ្តាលក្រុងកំពត ដែលស្តង់លក់ដូរមានរចនាបថខ្មែរ ជាមួយនឹងការស្លៀកពាក់បែបប្រពៃណីខ្មែររបស់អាជីវករដើម្បីត្រៀមនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាង​មុខ​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៥ លោក​ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជា​មួយ​អាជ្ញាធរ​ក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និង​សួន​ច្បារ​ចាប់​ពី​ផ្សារ​ក្រណាត់​រហូត​ដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។

នៅ​ក្នុងឱកាសនោះ លោក​អភិបាលខេត្តបានមានប្រសាសន៍​ថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេស​ក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុង​ន័យ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍។

ក្នុងដំណើរចុះពិនិត្យទីតាំងកែលម្អសោភ័ណភាពនេះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បាន​ឱ្យ​ដឹង​ដែរ​ថា ការ​កែលម្អសោភ័ណភាពវិថីអាហារ និង​សួន​ច្បារ​ចាប់​ពី​ផ្សារ​ក្រណាត់​រហូត​ដល់​សួន​ដើម​ពោធិ៍បេនឡានខេត្ត និង​ចាប់ផ្តើម​ក្នុង​ពេលដ៏ខ្លីខាងមុខនេះ ដោយ​វិថីអាហារ​គឺ​ត្រូវ​រៀបចំ​តូប​លក់​ដូរ​ដែល​មាន​រចនាបថ​របស់​ខ្មែរ និង​តម្រូវ​ឱ្យ​អាជីវករ​ដែល​លក់ដូរ​ទាំងអស់​ត្រូវ​ស្លៀកពាក់​តាម​បែប​ប្រពៃណី​ជាតិ ក្នុងន័យដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់​ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគម្រូដល់យុវជនជំនាន់ក្រោយ។

លោក​អភិបាល​ខេត្តបាន​បន្ត​ថា ក្រោយពីវិថីអាហារ និង​សួនច្បារ​ចាប់​ពី​ផ្សារ​ក្រណាត់​រហូត​ដល់​បេនឡាន​រៀបចំរួច ទីតាំងទាំងនេះនឹងក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តច្រើន ហើយក៏នឹងជួយផ្តល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផងដែរ។

ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះផ្ទាល់ ដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃជូនពួកគាត់ ហើយប្រសិនបើមានអ្នកទាថ្លៃឈ្នួល ឬប្រាក់ប្រចាំខែសូមរាយការណ៍មកកាន់​លោក​ផ្ទាល់ដើម្បីមានវិធានការ ព្រោះទីតាំងនេះគឺជាដីសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ។

ក្រុមអាជីវករដែលលក់ដូរលើវិថីអាហារទាំងអស់ បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ​លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរដូចពួកគាត់។

ក្រុមអាជីវករបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់​លោក​អភិបាលខេត្ត បានធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់ក្នុងការបង្កើតនូវសមិទ្ធិផលទេសចរណ៍ឯកថ្មីៗ និងមានភាពទាក់ទាញខ្លាំងដែលបច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើយជាលំដាប់៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ២៥ លាននាក់

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

ព័ត៌មានជាតិ៣១ នាទីutes មុន

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម