ព័ត៌មានជាតិ
បើបងប្អូនសង្ស័យថាពាក់ព័ន្ធផ្ទាល់នឹងប្រយោលអ្នកជំងឺកូវី១៩ សូមទៅធ្វើតេស្តនៅ វិទ្យាល័យបឹងត្របែក, វិទ្យាល័យបាក់ទូក និងសាលាបឋមសិក្សា សុភមង្គល
ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញថា ប្រសិនបើបងប្អូន មានការសង្ស័យពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមបងប្អូនទៅធ្វើតេស្តនៅទីតាំងចំនួន៣ដោយមិនគិតថ្លៃ។

ការធ្វើតេស្តដោយមិនគិតថ្លៃនេះ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១២:០០ ថ្ងៃត្រង់ និងពីម៉ោង ១៤:០០ រសៀល ដល់១៧:០០ ល្ងាច ជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩។ ទីតាំងទាំង៣នោះរួមមាន ទី១. សាលាវិទ្យាល័យ បឹងត្របែក ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ទី២. សាលាវិទ្យាល័យបាក់ទូក (ចូលតាមច្រកចំហៀង) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា និងទី៣. សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន)៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


