ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥ ពាន់នាក់ នៅខេត្តព្រះវិហារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៤,៨២៦ នាក់ ស្មើនឹង ៩,៤៨០ ករណី ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចំនួន ៤១០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់រួមមាន ៖ ពិនិត្យជំងឺទូទៅ , ជំងឺមាត់ធ្មេញ , ពិនិត្យអេកូ និងរោគស្ត្រី , ជំងឺបេះដូង , ពិនិត្យជំងឺភ្នែក , វះកាត់តូច , ជំងឺឫសដូងបាត , ជំងឺសន្លាក់ , ជំងឺសើស្បែក , ជំងឺត្រចៀក ច្រមុះ បំពង់ក , ថតកាំរស្មី , ពិនិត្យឈាម , និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើង មានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ នឹងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត ឬទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ំពូមីង កុំបារម្ភ គឺឧបត្ថម្ភទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យ និងព្យាបាល នាឱកាសនេះ បានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង និងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ត និងពេលវេលា ដ៏មានតម្លៃរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាព ជូនពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃអ្វីទាំងអស់។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីនេះ គឺជាលើកទី ១ តែ លោកជំទាវ បានអះអាងថា អាចមានជាលើកទី ២ ឬលើកទី ៣ ជាបន្តបន្ទាប់ទៀត។ ហើយឱកាសក្រោយៗ អាចនឹងមានវត្តមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម។

ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលសកម្មភាពក្រុមគ្រូពេទ្យពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចែកកាបូបស្ពាយដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់សិស្សានុសិស្ស នៃ សាលាបឋមសិក្សា-អនុវិទ្យាល័យទ្រីភាពបឹងទន្លេម្រេច ផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាឱកាសនេះ សរុបចំនួន ៤១០ នាក់ និងបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋសរុបចំនួន ៤,៨២៦ នាក់ ស្មើនឹង ៩,៤៨០ ករណី និងមានករណីធ្ងន់ធ្ងរចំនួន ៤២ ករណី ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់៕




















-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


