ព័ត៌មានជាតិ
ត្រឹម ២ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) និងអង្គការ ឆឺជី ចុះពិនិត្យព្យាបាលពលរដ្ឋឥតគិតថ្លៃ សរុប ៤,០៥២ករណី
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយអង្គការ ឆឺជី (Tzu Chi) បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សរុបចំនួន ៤,០៥២ករណី ដែលប្រព្រឹត្តទៅក្នុងមណ្ឌលសុខភាពក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងរយៈពេលជាង ១៤ឆ្នាំមកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ ថែមទាំងលើកកម្ពស់សុខុមាលភាពគ្រប់គ្នា ធានាដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរជាលំដាប់។
សេវាព្យាបាលដែលសមាគម TYDA បានយកជូនប្រជាពលរដ្ឋមានដូចជាការពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺទូទៅ ការពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ ការព្យាបាលជំងឺឫសដូងបាត សន្លាក់ ភ្នែក ត្រចៀកច្រមុះបំពង់ក ជំងឺសើរស្បែក ជំងឺបេះដូង ជំងឺរោគស្រ្តី ការពិនិត្យអេកូស្ត្រីមានផ្ទៃពោះ អេកូពិនិត្យជំងឺផ្សេងៗ រួមទាំងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិដោយឥតគិតថ្លៃផងដែរ។
ដោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង មានសមាគមអង្គការនានាតែងមកសហការជាមួយ សមាគម TYDA ដូចជាក់ស្តែង អង្គការឆឺជី (Tzu Chi) ដែលតែងនាំគ្រូពេទ្យជំនាញមកចូលរួមបេសកកម្មពិនិត្យព្យាបាលជូនប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


