Connect with us

ព័ត៌មានជាតិ

លែងជាអាថ៌កំបាំង! នាវាវៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវាអាមេរិក ក៏គ្រោងនឹងចូលចតនៅផែរាម

បានផុស

នៅ

បន្ទាប់ពីការចូលចតរបស់នាវាជប៉ុននៅកំពង់ផែរាម ក្នុងដែនសមុទ្រកម្ពុជា នាវារបស់វៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវារបស់សហរដ្ឋអាមេរិក ក៏គ្រោងនឹងចូលទស្សនកិច្ចនៅផែរាមនេះដែរ នាពេលខាងមុខ។ នាយករដ្ឋមន្ត្រី​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែមេសានេះក្នុងឱកាសអញ្ជើញជាអធិបតី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវារបស់ជប៉ុន២គ្រឿង បានចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ហើយពេលខាងមុខ វៀតណាម ឥណ្ឌា រុស្ស៊ី និងអាមេរិក ក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមផងដែរ។​ ថ្លែងពីខេត្តកំពត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយឱ្យដឹងយ៉ាងដូច្នេះថា៖ «តិចទៀតដែលដាក់ពាក្យមក មានពីវៀតណាម​ ឥណ្ឌា រុស្ស៊ី ចូលមកផែហ្នឹងទៀត អ៊ីចឹងពេលយើងធ្វើហើយ កាន់តែរវល់ហើយ ខាងសហរដ្ឋអាមេរិក ក៏គិតថា មកដែរ យើងស្វាគមន៍ទាំងអស់»

ដំណឹងនៃការចូលចតរបស់នាវាបរទេសទាំងនេះ គឺបានធ្វើឡើងតបទៅនឹងការប្រកាសបើកភ្លើងខៀវរបស់កម្ពុជាចំពោះការស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅកំពង់ផែរាម ក្រោមរូបភាពសហប្រតិបត្តិការសន្តិសុខ ហើយម្យ៉ាងជាការជម្រះមន្ទិលសង្ស័យកន្លងមក ដែលមានមតិមួយចំនួន បានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺនឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលការចោទប្រកាន់ដូច្នេះ ហើយផ្ទុយទៅវិញ សម្ដេចថែមទាំងបានប្រកាសស្វាគមន៍ប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមនេះ។

ជាក់ស្ដែង នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមូលដ្ឋាន​សមុទ្រ​រាម​នេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយ ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថា នេះជាជំហរជាក់ស្ដែងរបស់កម្ពុជា គឺនៅតែរក្សាទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ មិនដូចអ្វីដែលមតិប្រឆាំងខ្លះបានចោទប្រកាន់មកលើរដ្ឋាភិបាល ថា ប្រគល់សិទ្ធិទាំងស្រុងឱ្យភាគីចិនគ្រប់គ្រងនោះទេ។

ជាការកត់សម្គាល់ រឿងមូលដ្ឋានផែរាមនេះបានក្លាយជាប្រធានបទដ៏ក្ដៅ ដែលជារឿយៗទាំងក្រុមប្រឆាំងនៅក្រៅប្រទេស សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនលើទឹកដីរបស់ខ្លួន ពោលគឺចោទថា នៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមក៏ដោយ ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមួយចំនួន។

កម្ពុជា បានបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម គឺគ្រាន់តែធ្វើទំនើបកម្មសម្រាប់ពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួនប៉ុណ្ណោះ ខណៈកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន ជាអាទិ៍ ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។ ម្យ៉ាង ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានគោលបំណងកែលម្អកន្លែងចូលសំចតសម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឱ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៨ នាទីutes មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

កីឡា៥៣ នាទីutes មុន

ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

សុខភាព២២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម