Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចព្នង ធ្វើពិធីសែនព្រេនសុំទឹកភ្លៀងនារដូវវស្សា និងមានសម្បុកឃ្មុំច្រើននៅរដូវប្រាំង

បានផុស

នៅ

ការសែនព្រេន និងធ្វើពិធីបែបនតាមទំនៀមទម្លាប់ ប្រពៃណីតាមរដូវកាលត្រូវជនជាតិដើមភាគតិចបានប្រកាន់ខ្ជាប់ វប្បធម៌របស់ខ្លួនយ៉ាងល្អខ្ជាប់ខ្ជួនបើទោះបីជាសម័យបច្ចុប្បន្ន ជាសម័យបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងលោក តិ វិត អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែអ៊ីសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងជាប្រធានសហគមន៍ស្រែអ៊ីបានប្រាប់ «កម្ពុជាថ្មី» ថា តាមទម្លាមទម្លាប់ប្រពៃណីជំនឿរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលជាជនជាតិដើមភាគតិច តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ មុនពេលរដូវវស្សាធ្លាក់ចូលមកដល់ ហើយនៅក្នុងកម្មវិធីនោះមានការបែបន់សែនព្រេនអារុក្ខអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី ពេលរដូវវស្សាសុំឱ្យមានភ្លៀងធ្លាក់ជោគជាំឱ្យបានច្រើនៗ ដើម្បីបងប្អូននៅក្នុងភូមិដែលប្រកបរបរកសិកម្មធ្វើស្រែចម្ការ ដូចជា ដៅស្រូវ ដៅដំឡូងមី និងស្វាយចន្ទីជាដើម ឱ្យបានភោគផលល្អក្នុងការដាំដុះ។

លោបន្តថា ក្នុងការសែនព្រេនបែរបន់នេះ ពេលដែលរដូវប្រាំងវិញ សូមម្ចាស់ទឹកម្ចាស់ដីឱ្យមានសម្បុកឃ្មុំច្រើនតាមដើមឈើ ហើយសម្បូរទឹកច្រើនតាមខែរដូវដូចសព្វដង និងពេលអ្នកភូមិក្នុងសហគមន៍ពេលឡើងយកកុំឱ្យមានគ្រោះចង្រៃអ្វីមកទៀតមានអីសោះ ជួបតែសេចក្ដីសុខគ្រប់ៗគ្នា។ លោកបានបញ្ជាក់ទៀតថា ការសែនព្រេនដល់ ម្ចាស់ទឹកម្ចាស់ដីលោកតាដែលថែរក្សានៅក្នុងសហគមន៍នេះមានដង្វាយជាច្រើន មានទាំងនំនេកចេកអំបូង ស្រាពាងតូចធំ និងគ្រឿងដង្វាយផ្សេងៗជាដើមទៀត។

ក្រោយពីអ្នកភូមិក្នុងសហគមន៍រៀបចំសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីរួចរាល់ ពួកគេក៏បាននាំគ្នាជួបជុំស្រស់ស្រូបអាហារសាមគ្គី ក៏ដូចជាពិសានូវភេសជ្ជៈផ្សេងៗ និងចាក់ធុងបាសរាំលេងកម្សាន្ត ហើយរំពឹងថាការបន់ស្រន់របស់អ្នកភូមិនឹងបានសម្រេចដូចបំណង៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម