ព័ត៌មានជាតិ
នៅអាស៊ានមានតែកម្ពុជាមិនទាន់ដាក់កាតព្វកិច្ចទិញធានារ៉ាប់រង លើអ្នកប្រើប្រាស់យានយន្តឯកជន
លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាបានដាក់ឲ្យអនុវត្តជាកាតព្វកិច្ចលើការទិញធានារ៉ាប់រងលើការប្រើប្រាស់យានយន្តប្រកបអាជីវកម្ម ដែលសម្តៅលើយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញ ដោយសារមើលឃើញហានិភ័យ និងភាពប្រឈមនៃការកើតមានគ្រោះថ្នាក់នៃការប្រើប្រាស់យានយន្តទាំងនោះនៅលើដងផ្លូវ។
ថ្លែងនៅក្នុងវេទិកាចែករំលែកព័ត៌មានអំពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា» លោកស្រី ហោ សុវឌ្ឍនា បានគូសបញ្ជាក់ថា ធានារ៉ាប់រងរថយន្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុចំពោះការបាត់បង់ ឬការខូចខាតដែលមិនបានរំពឹងទុក។

លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា
លោកស្រីបញ្ជាក់ថា បច្ចុប្បន្នសម្រាប់ធានារ៉ាប់រងយានយន្តមានតែអនុវត្តលើយានយន្តប្រកបអាជីវកម្មដែលជារថយន្តដឹកជញ្ជូន និងរថយន្តដឹកនាំអ្នកដំណើរ (រថយន្តបឺសនិងតាក់ស៊ី) ដែលចែងក្នុងច្បាប់មានកាតព្វកិច្ចទិញធានារ៉ាប់រង។
ទោះបីក្នុងច្បាប់បានចែងឲ្យម្ចាស់រថយន្តដឹកជញ្ជូន និងរថយន្តដឹកនាំអ្នកដំណើរ ត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង ប៉ុន្តែការអនុវត្តនៅមានកម្រិត។ ដូច្នេះទើបអាជ្ញាធរតែងតែផ្សព្វផ្សាយដើម្បីម្ចាស់យានយន្តបានយល់ពីផ្លូវច្បាប់លើការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ ដើម្បីបង្ការពេលមានគ្រោះថ្នាក់ ដែលមានក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចសម្របសម្រួលសងការខូចខាត។
ដោយឡែកពាក់ព័ន្ធយានយន្តឯកជន នៅមិនទាន់ច្បាប់ចងជាកាតព្វកចិ្ចឲ្យទិញធានារ៉ាប់រងនៅឡើយទេ។
លោកស្រី ហោ សុវឌ្ឍនា បញ្ជាក់ថា នៅអាស៊ានមានតែប្រទេសកម្ពុជា មិនទាន់ដាក់ឲ្យអនុវត្តកាតព្វកិច្ចការទិញធានារ៉ាប់រងលើការប្រើប្រាស់យានយន្តឯកជន ស្របពេលដែលអាជ្ញាធរកំពុងសិក្សាពីផ្លូវច្បាប់ និងការរៀបចំបទបញ្ញត្តិផ្សេងៗ ដើម្បីឈានដាក់ឲ្យអនុវត្តជាកាតព្វកិច្ចសម្រាប់យានយន្តឯកជននៅពេលខាងមុខ។
ការទិញធានារ៉ាប់រងរថយន្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុចំពោះការបាត់បង់ ឬការខូចខាតបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ រួមទាំងផ្តល់ការការពារដល់តតិយជន (ភាគីទីបី) ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


