ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី ស្តាជួសជុលផ្លូវលំមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកពេជ្រាដា
ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋរស់នៅឃុំចំនួន២ គឺឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា អាជ្ញាធរខេត្តមណ្ឌលគិរី បានបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស មួយខ្សែ ប្រវែង ១០ ៥០០ម៉ែត្រ ដែលមានស្ថានភាពខូចខាតធ្ងន់ ខណៈរដូវវស្សាកាន់តែខិតជិតចូលមកដល់។ ពិធីនេះបានធ្វើឡើងនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រព័ន្ឋគនាគមន៍ត្រូវបានអភិវឌ្ឍន៍ខ្វាត់ខ្វែង ពីរាជធានីទៅតាមបណ្តាខេត្ត ពីទីប្រជុំជនទៅគ្រប់ជនបទនានាទូទាំងប្រទេស។
លោកបន្តថា ការជួសជុលថែទាំខួបក្រាលល្បាយក្រួសឡើងវិញ ដែលជាផ្លូវអន្តរឃុំខាងលើនេះ គឺបានជួយស្ទើរគ្រប់ផ្នែក ក្នុងជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រោះនៅពេលដែលមានផ្លូវធ្វើដំណើរបានស្រួល ប្រជាពលរដ្ឋអាចដឹកជញ្ជូនកសិផលរបស់ខ្លួន ឬឈ្មួញធំៗអាចចេញចូលរកទិញ ផលិតផលដែលអ្នកភូមិដាំដុះបានក្នុងតម្លៃថ្លៃ។ ក្រៅពីសកម្មភាពការដឹកជញ្ជូនផ្លូវមួយខ្សែនេះ ថែមទាំងបានជួយដល់វិស័យអប់រំ និងសុខាភិបាលផងដែរ ដោយសិស្សានុសិស្សអាចទៅរៀនសូត្របានងាយស្រួល ចំណែកនៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យក៏បានទាន់ពេលវេលា។ ដោយគុណប្រយោជន៍ផ្លូវមួយខ្សែនេះ បានជួយសម្រួលក្នុងជីវភាពរបស់អ្នកភូមិយ៉ាងច្រើនអនេក លោក ជាក់ ម៉េងហ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារផ្លូវឱ្យបានប្រើប្រាស់យូរអង្វែង មិនត្រូវកាប់កាយគាស់លើដងផ្លូវ ដែលនាំឱ្យផ្លូវងាយប្រឈមការខូចខាតវិញឡើយ។

លោកអភិបាលរងខេត្ត ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពក្រុមគ្រួសារឱ្យបានល្អ ដ្បិតភ្លៀងបានបន្តធ្លាក់ស្ទើររាល់ថ្ងៃ ដែលអាចនាំឱ្យកើតមានជំងឺតម្កាត់នានា បណ្តាលមកពីសត្វមូស ឬកង្វះអនាម័យជាដើម។ ម៉្យាងវិញទៀត ត្រូវរូតរះដាំដុះដំណាំនានា ឱ្យទាន់កាលវេលានៃរដូវធ្លាក់ភ្លៀង ដើម្បីទទួលបានផលល្អប្រសើរ។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស ចំនួន ១ខ្សែ នេះ មានប្រវែងសរុប ១០,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ សាងសង់លូ ៤កន្លែង ស្ថិតនៅឃុំពូជ្រៃ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងគម្រោង (DRR-PM-2025-No 027)៕




អត្ថបទ៖រៀម សុខហេង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


