ព័ត៌មានជាតិ
ចុះយកសំណាកពីមនុស្ស៦នាក់ ពាក់ព័ន្ធនឹងអ្នកជំងឺឈ្មោះ ប៉ោ សួន ដែលមានវិជ្ជមានកូវីដ នៅស្ទឹងមានជ័យ២
មនុស្ស៦នាក់ ក្នុងនោះមានស្ត្រី៤នាក់ ត្រូវបានក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅចុះយកសំណាក ព្រោះពាក់ព័ន្ធនិងអ្នកជំងឺ ឈ្មោះ ប៉ោ សួន ដែលមានជំងឺកូវីដ១៩។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៦ ខែមីនានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅយកសំណាកមនុស្ស៦នាក់ ក្នុងនោះមានស្ត្រី៤នាក់ កំពុងរស់នៅបុរីប៉េង ហួត ផ្ទះលេខ២៥ផ្លូវលេខ១ក្រុម៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



លោកចៅរងទី១បញ្ជាក់ថា មនុស្សទាំង៦នាក់នេះ គឺពាក់ព័ន្ធនិងអ្នកជំងឺឈ្មោះ ប៉ោ សួន ដែលមានវិជ្ជមានកូវីដ១៩។ ចំពោះទីតាំងផ្ទះខាងលើ ត្រូវបានធ្វើចត្តាឡីសក័ចាប់តាំងពីថ្ងៃនេះទៅរហូតដល់១៤ថ្ងៃ។ ដោយឡែកមនុស្ស ដែលត្រូវចុះមកយកសំណាកទាំង៦ បើសិនមានវិជ្ជមានកូវីដ១៩ គឺគ្រូពេទ្យនឹងបន្តចុះយកទៅព្យាបាលភ្លាមៗ៕
អត្ថបទ៖ នរា
សូមចុចអាន៖ គ្រូពេទ្យបន្តចុះយកបុរសម្នាក់ទៀត នៅទីតាំងផ្ទះជួលភូមិ១០ ក្នុងខណ្ឌដូនពេញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


