ព័ត៌មានជាតិ
គ្រូពេទ្យបន្តចុះយកបុរសម្នាក់ទៀត នៅទីតាំងផ្ទះជួលភូមិ១០ ក្នុងខណ្ឌដូនពេញ
បុរសម្នាក់ទៀតដែលសង្ស័យឆ្លងកូវីដ១៩ ត្រូវបានខាងមន្ទីរពេទ្យក្រសួងសុខាភិបាលចុះសហការជាមួយអាជ្ញាធរមូលដ្ឋានចុះមកមកនាំខ្លួនទៅព្យាបាលកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះនៅផ្ទះជួលលេខ១ ផ្លូវលេខ៦១ ភូមិ១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលព័ត៌មានពីក្រសួងសុខាភិបាល ថាឈ្មោះសួន អែនឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ២ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍សហការជាមួយក្រសួងសុខាភិបាលយកឈ្មោះខាងលើ ទៅព្យាបាលនៅសណ្ឋាគារ ក្រេតឌុក។ ចំណែកអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ-១៩ ខាងលើចំនួន០៥នាក់ ហើយខាងក្រសួងសុខាភិបាលអោយអ្នកប៉ះពាល់ធ្វើចត្តាឡីស័ក នៅក្នុងផ្ទះជួលខាងលើ តែពុំទាន់បានយកសំណាកទេ។ អាជ្ញាធរបញ្ជាក់ទៀតថាលុះដល់ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នេះដែរអ្នកដែលពាក់ព័ន្ធសង្ស័យថាកើតជំងឺកូវីដ១៩ កំពុងស្នាក់នៅផ្ទះជួលកន្លែងដដែលនោះ ត្រូវបានគ្រូពេទ្យក្រសួងសុខាភិបាលចុះមកនាំខ្លួនបុរសម្នាក់ទៀត ដើម្បីយកទៅព្យាបាលផងដែរ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


