Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ដឹកទឹកស្អាតចែកជូនពលរដ្ឋរស់នៅបុរី VIP ខណ្ឌដង្កោ ខណៈតំបន់នេះខ្វះទឹកស្អាតប្រើប្រាស់ ៣ ថ្ងៃ មកហើយ

បានផុស

នៅ

អនុវត្ត​តាម​ការ​យកចិត្តទុកដាក់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ មេសា​នេះ បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​រដ្ឋបាល​ខណ្ឌ​ដង្កោ និង​សហការ​ដោយ​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ ដឹក​ទឹក​ស្អាត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី VIP ស្ថិត​នៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ ខណៈ​តំបន់​នេះ​មាន​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន ៣ ថ្ងៃ មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ វីរៈ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២៨ មេសា នេះ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី VIP ស្ថិតនៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ មាន​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨ ខែ​មេសា ឆ្នាំ​ ២០២៥ នេះ លោក ឃួង ស្រេង បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​រដ្ឋបាល​ខណ្ឌ​ដង្កោ និង​សហការ​ដោយ​រដ្ឋាករ​ស្វ័យ​ក្រុង​ភ្នំពេញ ដឹក​ទឹក​ស្អាត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​នេះ។

លោក ឆាយ វីរៈ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី VIP ស្ថិតនៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម​នេះ តាម​ពិត​ទៅ​មាន​ការ​ផ្គត់ផ្គង់​ទឹក​ហើយ តែ​មិន​ទាន់​គ្រប់គ្រាន់ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​បំពេញ​បន្ថែម ជួយ​ពួកគាត់​ ដើម្បី​បន្ត​ចែកចាយ​ទៅ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ផ្គត់ផ្គង់​រហូត​ដល់​ពួកគាត់​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ទើប​​បញ្ឈប់​ការ​ផ្គត់ផ្គង់​ជា​បណ្ដោះអាសន្ន​នេះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ ក្តៅគគុក ក្រោយតំណាងរាស្រ្ត ហ៊ានរិះគន់កងទ័ព ដែលឈ្លានពានកម្ពុជា 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ថា អាមេរិក​មិន​ពន្យារពេលទៀតទេ ខណៈពន្ធខ្ពស់ចូលធរមានស្អែក

Sokha Hotels

ព័ត៌មានពេញនិយម