ព័ត៌មានជាតិ
អ្នកជំនាញ អំពាវពលរដ្ឋផ្លាស់ប្តូរឥរិយាបទ កុំបរិភោគទឹកឆៅដែលយកមពីបឹង អណ្តូង គ្រោះថ្នាក់ដល់សុខភាព
ខេត្តរតនគិរី៖ អង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីគ្រោះថ្នាក់សុខភាព ដែលបណ្តាលមកពីការបរិភោគទឹកមិនស្អាត នៅតាមតំបន់ជនបទក្នុងខេត្តរតនគិរី ដោយផ្តោតលើការប្រើប្រាស់ទឹកពីអណ្តូង ទឹកអូរ និងទន្លេ ដែលមិនបានដាំឲ្យពុះ ឬមិនបានចម្រោះត្រឹមត្រូវ។

លោក ប៊ុន រ៉ាត់ មន្ត្រីផ្នែកទឹកស្អាតនៃអង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅតំបន់ជនបទនៅតែមានការយល់ច្រឡំថា ទឹកដែលមើលទៅថ្លា គឺជាទឹកស្អាតអាចផឹកបាន។ ទោះជាយ៉ាងណា តាមការពិនិត្យដោយឧបករណ៍វិទ្យាសាស្ត្រ ទឹកទាំងនោះនៅតែមានមេរោគ និងសារធាតុបំពុលដែលមិនអាចមើលឃើញដោយភ្នែកទទេ។
លោកបានបន្ថែមថា ការបរិភោគទឹកមិនស្អាតអាចបណ្តាលឲ្យកើតជំងឺជាច្រើន ដូចជា ជំងឺពោះវៀន ហើមពោះ រលាកស្រោមខួរ ជំងឺតំរង់នោម និងបញ្ហាសុខភាពផ្សេងៗទៀត ក្នុងនោះ កុមារ និងមនុស្សចាស់ គឺជាក្រុមដែលងាយរងគ្រោះខ្លាំងជាងគេ។ បន្ថែមពីនេះ ទឹកដែលមានកករ ឬសារធាតុគីមីលាយឡំ ទោះបីដាំឲ្យពុះក៏ដោយ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនបើមិនបានចម្រោះឲ្យបានត្រឹមត្រូវ។ ប្រភពទឹកធម្មជាតិនៅបច្ចុប្បន្ន ក៏មិនអាចប្រើប្រាស់ដូចអតីតកាលបានទៀត ដោយសារការបំពុលពីសកម្មភាពមនុស្ស។ ក្នុងន័យនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរអាកប្បកិរិយា ដោយត្រូវដាំទឹកឲ្យពុះ ឬប្រើធុងចម្រោះ មុននឹងយកមកបរិភោគ ដើម្បីការពារសុខភាពរយៈពេលវែង និងកាត់បន្ថយការចំណាយព្យាបាលជំងឺ។

អ្នកស្រី អាន់ ណាវី ពេទ្យទ្រទ្រង់សុខភាពនៅកាចូនលើ មានប្រសាសន៍ថា ការមានធុងចម្រោះទឹកនៅផ្ទះ នឹងជួយឲ្យគ្រួសាររបស់ពលរដ្ឋអាចប្រើប្រាស់ទឹកស្អាត សម្រាប់ផឹកនិងប្រើប្រាស់ប្រចាំថ្ងៃដោយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ អ្នកស្រីបន្ថែមថា ធុងចម្រោះទឹកនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃពេលវេលា។
អង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានពង្រីកការផ្សព្វផ្សាយអំពីសារៈសំខាន់នៃទឹកស្អាតទៅកាន់ខេត្តជាច្រើន រួមមាន រតនគិរី កំពង់ចាម កំពង់ធំ បាត់ដំបង ពោធិ៍សាត់ តាកែវ និងក្រចេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃការបរិភោគទឹកមិនស្អាត ដែលអាចនាំឲ្យកើតជំងឺជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


