ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ «ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត» នៅតែជាវិធានការដ៏ល្អបំផុតក្នុងការបង្ការការឆ្លងមេរោគផ្សេងៗ
មន្ត្រីជំនាញសុខាភិបាល បានលើកឡើងថា «ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត» នៅតែជាវិធានការដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការបង្ការការឆ្លងមេរោគផ្សេងៗ ពិសេសជំងឺរាគរូស និងការពុលចំណីអាហារ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ឧសភានេះ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការ «ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត» ឱ្យបានខ្ជាប់ខ្ជួនដូចជាការរស់នៅស្អាតត្រូវរស់នៅប្រកបដោយអនាម័យ បរិស្ថានស្អាតកន្លែងការងារ និងលំនៅដ្ឋានត្រូវស្អាតមិនមានធូលី ផ្សែង
ឬទឹកស្អុយ ក្លិនអាក្រក់ និងឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ និងទឹកឬអាកុលឱ្យបានស្អាត។ លើសពីនេះត្រូវហូបស្អាតត្រូវបរិភោគចំណីអាហារណាដែលមានអនាម័យលាងសំអាតអាហារចម្អិន និងគ្របទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងផឹកស្អាតត្រូវបរិភោគទឹកដែលគ្មានមេរោគ ដូចជាទឹកដាំពុះ និងទឹកបរិសុទ្ធដែលមានការផលិតតាមស្តង់ដាខ្ពស់។

លោកវេជ្ជបណ្ឌិត បានបន្តថា «ពេលប្រជាពលរដ្ឋអនុវត្តវិធានការទាំងបីនេះបានខ្ជាប់ខ្ជួន នឹងជួយបន្ថយការឆ្លងមេរោគ
ផ្សេងៗធ្វើឱ្យសុខភាពល្អកាត់បន្ថយការចំណាយក្នុងព្យាបាលជំងឺ និងអាចប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរព្រមទាំងធ្វើឱ្យជីវភាពគ្រួសារកាន់តែរីកចម្រើន»។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្រៅពីនេះប្រជាពលរដ្ឋត្រូវលាងសំអាតដៃឱ្យបានត្រឹមត្រូវ ព្រោះថាវាអាចកាត់បន្ថយការចម្លងរោគផ្សេងៗរហូតដល់ទៅ៧០%បើទោះបីជាការលាងដៃជាវិធីមួយសាមញ្ញតែជាវិធីមួយចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «បច្ចុប្បន្ននេះនរណាក៏បានលាងដៃដែរតែមានមនុស្សមួយចំនួនលាងដៃមិនបានត្រឹមត្រូវបណ្តាលឱ្យឆ្លងរោគផ្សេងៗមកពីលាងមិនស្អាតនេះ។ ដូចនេះការប្រារព្វពិធីនេះដើម្បីបង្ហាញពីរបៀបលាងសំអាតដៃដល់មាតាបិតាកុមារ និងកុមារដែលបាននាំកូនមកពិគ្រោះជំងឺ ឬសម្រាកនៅមន្ទីរពេទ្យឱ្យបានយល់ដឹងដើម្បីធ្វើឱ្យការលាងដៃបានស្អាតល្អ និងបន្តផ្សព្វផ្សាយទៅសមាជិកក្រុមគ្រួសារនៅផ្ទះ ឬសហគមន៍កាត់បន្ថយការឆ្លងជំងឺផ្សេងៗ»។

លោកវេជ្ជបបណ្ឌិតបានបន្ថែមថា «ដៃរបស់យើងតែងតែប៉ះពាល់ទៅនឹងវត្ថុផ្សេងៗហើយមានភ្ជាប់មេរោគចូលទៅក្នុងខ្លួន
យើងហើយមេរោគទាំងនោះនឹងបន្តទៅចម្លងដល់អ្នកផ្សេងទៀតនៅពេលដែលយើងមិនបានលាងសំអាតដៃឱ្យបានត្រឹមត្រូវទេនោះ»។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា «រៀងរាល់ថ្ងៃបុគ្គលិកយើងខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យ
មានសុវត្ថិភាពសម្រាប់អ្នកជំងឺ ជាពិសេសកុមារដែលកំពុងទទួលការថែទាំនៅក្នុងមន្ទីរពេទ្យ។ តែទោះជាយើង បានខិតខំជាប្រចាំថ្ងៃរួចហើយក៏ដោយ យើងនៅតែដឹងថា ជំងឺឆ្លងនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែស្ថិតនៅក្នុងសហគមន៍ផងដែរដែលអនាម័យមិនល្អអាចបណ្តាលឲ្យមានជំងឺដែលអាចការពារ»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដូចនេះការលាងដៃមិនមែនធ្វើតែនៅមន្ទីរពេទ្យទេ ពោលគឺត្រូវធ្វើនៅតាមផ្ទះនិងទីសាធារណៈផ្សេងៗ ព្រោះថាមេរោគមិនមែនមានតែនៅក្នុងមន្ទីរពេទ្យទេគឺមានគ្រប់ទីកន្លែងដែលមិនស្អាតនិងមិនមានអនាម័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


