ព័ត៌មានអន្ដរជាតិ
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
សារព័ត៌មានថៃ បានចេញផ្សាយយ៉ាងទូលំទូលាយអំពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅប្រទេសថៃ តាមដីកាស្រាវជ្រាវរបស់តុលាការព្រហ្មទណ្ឌ (CCIB) ដោយរកឃើញមានជាប់ពាក់ព័ន្ធជាមួយអ្នកឧកញ៉ា កុក អាន របស់ប្រទេសកម្ពុជា ហើយនៅរសៀលថ្ងៃនេះ ប៉ូលិសថៃនឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់រឿងនេះ។

សារព័ត៌មាន Khaosod របស់របសប្រទេសថៃ បានផ្សាយនៅមុននេះថា ប៉ូលិសថៃ បានឆ្មក់ចូលឆែកឆេរ ទីតាំង ១៩ កន្លែង ដែលត្រូវបានអះអាងថា ជាកម្មសិទ្ធិរបស់លោក កុក អាន ដោយរឹបអូសរថយន្តប្រណីតៗ និងទឹកប្រាក់២៧ លានបាត (ជាង៨៣ម៉ឺនដុល្លារអាមេរិក) ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចកិច្ចថៃ។
ការឆ្មក់ចូលទីតាំងចំនួន១៩កន្លែងនោះដោយមានសង្ស័យថា មានបើកកន្លែងឆបោកតាមអនឡាញ មជ្ឈមណ្ឌលលាងលុយ និងជាមជ្ឈមណ្ឌល ដោយរុះរើបណ្តាញ និងរឹបអូសបានរថយន្តទំនើបៗជាច្រើន និងប្រាក់ចំនួន ២៧ លានបាត ។ ទីតាំងចំនួន១៩នោះស្ថិតនៅទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី ក្រោមប្រតិបត្តិការ «Shut Down Money Mule Accounts, Hunt Khmer Capital»។ «Shut Down Money Mule Accounts» សំដៅដល់ការបិទគណនីផ្ទេរលុយខុសច្បាប់ ( Money Mule) ដែលជាប់ពាក់ព័ន្ធខ្លាំងជុំវិញការលាងលុយតាមប្រព័ន្ធអ៊ិនធឺណិត។

ប្រតិបត្តិការណ៍បង្រ្កាបរបស់សមត្ថកិច្ចថៃនេះត្រូវបានធ្វើឡើង បន្ទាប់ពីទំនាក់ទំនងកម្ពុជា និងថៃ បានធ្លាក់ចុះខ្លាំង ក្រោយទាហារថៃ បានបាញ់សម្លាប់ ទាហានកម្ពុជានៅតំបន់មុំបី ក្នុងដែនដីរបស់កម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ជាជំហានបន្ទាប់ គេរង់ចាំមើលថា តើថៃ នឹងលេងល្បែងអ្វី បន្ទាប់ទៀត ខណៈប្រតិបត្តិការខាងលើនេះធ្វើនៅដីថៃ ហេតុអ្វី ទើបបង្រ្កាបនៅពេលនេះ?


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


