ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការប្រឡងសញ្ញាប័ត្រឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៤ កក្កដានេះថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីបហលូម នៅថ្ងៃទី១នេះបានប្រព្រឹត្តិទៅល្អប្រសើរមានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។

លោកស្រីបានបន្តថា សម្រាប់ឆ្នាំនេះមានបេក្ខជនប្រឡងឌីប្លូមចំនួន១៧៧ ៣៨២ ក្នុងនោះស្រី ៩៥ ៥០៩ នាក់ចែកជា១៨៤៥ មណ្ឌល ទាំងរដ្ឋនិងឯកជនធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុនមានក្រសួងរៀបចំការប្រឡងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ៩ កញ្ញា ដោយមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន។

លោកស្រីបានបន្តទៀតថា ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា បានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ និង១៥ កក្កដា ឆ្នាំ២០២៥នេះតទៅ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ។
ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

រីឯរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ ស្មើនឹង ២១០ ពិន្ទុ។
ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី២១០ដល់២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទុចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ