សន្តិសុខសង្គម
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
រថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ចំនួន ២៧ កេះ ចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀង ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃបង្ក្រាប កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា ការចុះបង្ក្រាបរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ១ គ្រឿង ដែលលួចដឹកទឹកដោះគោស្រស់ យីហោ Meiji នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងឈរជើងតាមបណ្ដោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឲ្យមានការយកទំនិញពីថៃចូលកម្ពុជាឡើយ។ បើមាន ត្រូវតែពួតដៃគ្នាធ្វើការបង្ក្រាបឲ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ធូរស្រាលក៏ដោយ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកបន្តថា កាលពីព្រឹកថ្ងៃទី ១៣ កក្កដា នេះ មានរថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 បានដឹកទឹកដោះគោស្រស់ យីហោ Meiji ចំនួន ២៧ កេះ ស្មើ ៤៩៦ ដប ចូលតាមច្រកភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ គឺ ទី ១-ឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី ភេទស្រី អាយុ ៤៣ ឆ្នាំ និង ទី ២-ឈ្មោះ នាង សុខណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាកម្មករ។ ជនសង្ស័យទាំង ២ នាក់ និង វត្ថុតាង ត្រូវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកបន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់យីហោ Meiji ម៉ីជិ ពីខាងដេប៉ូប្រទេសថៃ ហើយយកមកខ្មែរពិតប្រាកដមែន។ ក្រោយធ្វើកំណត់ហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

ដោយឡែក លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងដែរថា ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះហើយ ដើម្បីអនុវត្តតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


