ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ បញ្ជាឲ្យមន្ត្រីប្រចាំការតាមច្រកព្រំដែន ទប់ស្កាត់ការនាំចូលទុរេនពីវៀតណាម
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឲ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបានកុំឲ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ លោកអភិបាលខេត្តតាកែវ បានលើកឡើងថា ផ្លែទុរេននៅក្នុងប្រទេសវៀតណាម កំពុងតែមានបញ្ហា ព្រោះគេរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ លោកសង្កត់ធ្ងន់ថា «ស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើន ជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា»។
លោក វ៉ី សំណាង បញ្ជាក់ទៀតថា «បញ្ហានេះ ខ្ញុំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យមានការនាំចូលផ្លែទុរេន ចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកព្រំដែនខេត្តតាកែវ»។

បើតាមលោកអភិបាលខេត្តតាកែវ រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមខេត្តតាកែវនោះទេ ហើយក្រៅពីផ្លែទុរេន លោកក៏បានណែនាំឲ្យមន្រ្តីតាមច្រកទ្វារ ទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់ និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ផ្លែទុរេនរបស់ប្រទេសវៀតណាមកំពុងចាល់នៅលើទីផ្សារ ដោយសារការនាំចេញទៅទីផ្សារក្រៅប្រទេសត្រូវបានរាំងស្ទះ ជាពិសេសប្រទេសចិន បានពង្រឹងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត លើផ្លែទុរេននាំចូលពី វៀតណាម និងថៃ ទាក់ទងនឹងការតេស្ដរកមើលសារធាតុគីមី ដែលមាននៅលើផ្លែទុរេន និងសារធាតុគីមីហាមឃាត់ម្យ៉ាង ដែលគេប្រើជាថ្នាំជ្រលក់ទុរេន ដើម្បីឲ្យឆាប់ទុំ ហើយវាត្រូវបានហាមឃាត់ដោយសារមាន ហានិភ័យខ្ពស់ ដែលអាចបង្កជំងឺមហារីកលើអ្នកទទួលទាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ