ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃប្រាប់មន្ត្រីឱ្យពន្លឿនដោះស្រាយបញ្ហាពលរដ្ឋដែលលើកឡើងលើបណ្ដាញសង្គម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់មន្ត្រីក្រោមឱវាទឱ្យពន្លឿនការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលបានលើកឡើងតាមរយៈបណ្ដាញសង្គម ពិសេសក្នុងទំព័រហ្វេសប៊ុករបស់លោក និងសម្ដេចក្រឡាហោម ស ខេង។

ការណែនាំរបស់លោករដ្ឋមន្ត្រីមហាផ្ទៃបែបនេះ បន្ទាប់ពីក្រុមការងារទទួលបានសំណួរ និងសំណូមពរជាបន្តបន្ទាប់ពីប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម។ បើតាមរបាយការណ៍ គឺក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសប៊ុករបស់លោក ស សុខា ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ មានចំនួនសរុប ៩១គណនី។ ក្នុងនោះ បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២៨គណនី បាននិងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយចំនួន ៤៥គណនី និងចំនួន ១៨គណនីទៀត បានលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ។
ដោយឡែក ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

វឌ្ឍនភាពការងារនេះអាចសម្រេចទៅបាន លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង និងទំព័រហ្វេសប៊ុករបស់លោក។
ទន្ទឹមនឹងលទ្ធផលខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា រាល់ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ និងចំបញ្ហា ព្រមទាំងបានចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ។
លោក ក៏បានកោតសរសើរចំពោះមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហាសំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍៕
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


