ព័ត៌មានជាតិ
បញ្ហាក្មេងទំនើង រដ្ឋមន្ត្រីមហាផ្ទៃ ថា មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ តែអាណាព្យាបាលត្រូវសហការ
បញ្ហាក្មេងទំនើងបង្កការអុកឡុកនៅក្នុងសង្គម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ ឬកងកម្លាំងនោះទេ តែអាណាព្យាបាលជាចំណែកនៃកិច្ចសហការ តាមរយៈការអប់រំទូន្មានដល់កូនៗកុំឱ្យក្លាយខ្លួនជាក្មេងទំនើង។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពេលដែលលោកអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទូចដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយលោក បានបញ្ជាក់ថា បញ្ហានេះពុំអាចចាត់ទុកថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺត្រូវមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។

ភ្ជាប់គ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីតួនាទីរបស់ប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង ជាពិសេសជាផ្នែកមួយសម្រាប់កិច្ចសហការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនេះតែម្ដង។

កន្លងទៅ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងពីការថយចុះចំពោះករណីក្មេងទំនើង ក្នុងមួយរយៈនេះ ក្រោយការបង្ក្រាបមិនញញើតដៃពីសំណាក់កម្លាំងមានសមត្ថកិច្ច។ ត្បិតមានការថយចុះក៏ពិតមែន ប៉ុន្តែលោក ស សុខា ថា ក្មេងទំនើងនៅតែជាបញ្ហាប្រឈមចំពោះមួយ ដែលត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះថា ការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


