ព័ត៌មានជាតិ
កម្ពុជា-ថៃ នឹងប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅថ្ងៃ១៤-១៥ ខែឧសភា
កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំទ្វេភាគីស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១៥ នៅខេត្តក្រាប៊ី ប្រទេសថៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះនឹងពិភាក្សាលើវឌ្ឍនភាពនៃការប្រឆាំងគ្រឿងញៀន និងកិច្ចសហការនាពេលអនាគត។

កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ ខណៈភាគីថៃដឹកនាំដោយអគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃលោក ផានុរ៉ាត់ លូកប៊ូន។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឱ្យដឹងថាប្រធានបទសំខាន់ៗដែលនឹងពិភាក្សានោះទាក់ទងនឹងការពង្រឹងសមត្ថភាពមន្ត្រីគ្រឿងញៀន វឌ្ឍនភាពនៃស្ថានភាពគ្រឿងញៀន និងការសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងការពង្រឹងសមត្ថភាពវិភាគគ្រឿងញៀននិងសំណុំព័ត៌មានគ្រឿងញៀន ការព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអប់រំ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការចែករម្លែកបទពិសោធន៍ពីការទស្សនាភូមិសហគមន៍អនុវត្តកម្មវិធី CBTx ជាដើម។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងកម្ពុជាថៃត្រូវបានពង្រឹងជាបន្តបន្ទាប់។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសថៃបានផ្ដល់រថយន្ត២គ្រឿង និងឧបករណ៍ពិនិត្យទឹកម៉ូតជាច្រើនសម្រាប់ដល់កម្ពុជាដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតគ្រឿងញៀននៅកម្ពុជាងផងដែរ។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លោកសន្តិបណ្ឌិត នេត សាវឿន បានចាត់ទុកថៃដើរតួនាទីយ៉ាងសំខាន់ក្នុងការដល់កម្ពុជា ទាំងការងារជំនាញ ការផ្លាស់ប្ដូរព័ត៌មាន ការងារជំនួយសម្ភារៈបច្ចេកទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


