ព័ត៌មានជាតិ
ទីប្រឹក្សាក្រសួងព័ត៌មាន ថា ការថតគ្រួសារជនរងគ្រោះកំពុងមានទុក្ខ ដោយគ្រោះថ្នាក់ចរាចរណ៍ ជាទង្វើអសីលធម៌
លោក ប្រាក់ វ៉ាន់ដា ទីប្រឹក្សាក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា អ្នកសារព័ត៌ ដែលថតក្រុមគ្រួសារជនរងគ្រោះកំពុងមានទុក្ខ ដោយសារគ្រោះថ្នាក់ចរាចរណ៍យកទៅផ្សព្វផ្សាយ ជាទង្វើដែលមិនមានក្រមសីលធម៌វិជ្ជាជីវៈ ប៉ះពាល់ដល់សិទ្ធិ និងកេរ្តិ៍ឈ្មោះជនរងគ្រោះពេលអនាគត។

ការលើកឡើងរបស់ លោក ប្រាក់ វ៉ាន់ដា ដោយសារ ជារឿយៗសង្កេតឃើញថា នៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឃើញមានអ្នកសារព័ត៌មានមួយចំនួនបានទៅសម្ភាសន៍ និងចាប់យករូបភាពទុក្ខសោកមួយចំនួនរបស់គ្រួសារជនរងគ្រោះ ទាំងដែលគ្រួសារជនរងគ្រោះកំពុងទ្រហោយំព្រោះបាត់បង់សមាជិកគ្រួសារ មនុស្សជាទីស្រឡាញ់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធការណីនេះ លោក ប្រាក់ វ៉ាន់ដា បានសរសេរថា៖ “ជារឿយៗ ឃើញអ្នកសារព័ត៌មានតែងតែថតក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងយំសោកសង្រេង រងនូវសេចក្ដីទុក្ខដ៏ក្រៀមក្រំ យកទៅបង្ហោះចែកចាយយ៉ាងច្រើន ដែលទង្វើនេះ គឺប៉ះពាល់ដល់សិទ្ធិ កេរ្តិ៍ឈ្មោះ និងកេរខ្មាសរបស់ក្រុមគ្រួសាររងគ្រោះនាថ្ងៃអនាគត”។
លោក ក៏បានបញ្ជាក់ដែរថា ទង្វើទាំងអស់នេះ ជាទង្វើដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយលោកក៏ស្នើឱ្យអ្នកសារព័ត៌មានគួរចៀសវាងត្រង់ប្រការនេះផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


