Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកែបជំរុញឲ្យអ្នកសារព័ត៌មានបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ និងច្បាប់ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យឲ្យរដ្ឋបាលខេត្តនិងទទួលបន្ទុកវិស័យព័ត៌មាន មានប្រសាសន៍ណែនាំ និអជំរុញដល់អ្នកសារព័ត៌មានត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ និងច្បាប់ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាលើសាធារណមតិ ដែលមានភាពអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកអភិបាលរងខេត្តនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប និងអ្នកសារព័ត៌មានប្រចាំខេត្តកែប នៅសាលប្រជុំមន្ទីរព័ត៌មានកែប កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

លោក ប៊ុន យោង បានលើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យមួយដែលជួយគាំទ្រដល់ការអភិវឌ្ឍផ្សព្វផ្សាយសមិទ្ធផលរបស់ខេត្តកែប និងជាស្ពានចម្លងនូវព័ត៌មានពិតពីប្រជាជនទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាជន ដែលទាមទាអោយគ្រប់អ្នកសារព័ត៌មានត្រូវបុរេសកម្ម សកម្ម អន្តរសកម្ម រួមទាំងការយកចិត្តទុកដាក់ទប់ស្កាត់ ឆ្លើយតបអោយបានទាន់ពេលវេលាលើសាធារណមតិ ដែលមានភាពអវិជ្ជមាន ក្នុងចេតនាធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។

លោកអភិបាលរងខេត្តក៏បានជំរុញដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរូមផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗរបស់ខេត្តកែប អោយបានដល់ប្រជាពលរដ្ឋដោយឈលើក្រមសីលធម៌ វិជ្ជាជីវៈ និងសូមបន្តផ្សព្វផ្សាយ នូវអនុក្រឹត្យលេខ០៣ និងច្បាប់ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាអោយបានទូលំទូលាយ សំដៅលើកកម្ពស់សុខសុវត្ថិភាពប្រជាជននៅក្នុងមូលដ្ឋាន អោយមានភាពកក់ក្តៅ និងមានភាពរីកចំរើន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម