ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់អំពាវនាវដល់អ្នកសារព័ត៌មានបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកប ដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទស្សនា
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវទៅដល់អ្នកសារព័ត៌មានទាំងអស់ឲ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលជាអ្នកស្តាប់ ទស្សនា អ្នកអាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តតាកែវ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ លោក គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ជាការពិត ព័ត៌មានជាកញ្ចុះឆ្លុះបញ្ចាំងអំពីតថភាពនៃសង្គម និងជាតម្រូវការរបស់ប្រជាពលរដ្ឋ និងភាពអសកម្មនានា ដើម្បីមានចំណាត់ការដោះស្រាយឱ្យបានចំគោលដៅ និងមានប្រសិទ្ធិភាព ដូច្នោះអ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នា ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ដែលអាចជឿទុកចិត្តបានចំពោះមហាជនដែលជាអ្នកទស្សនា។

លោក គឹម ហុង បន្ថែមទៀតថា ព័ត៌មានមិនត្រឹមតែជាចំណីអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជា កញ្ចក់ឆ្លុះតថភាពសង្គម និងជាអាវុធដ៏មានឥទ្ធិពលក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាអសកម្មនានា។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបន្តដើរតួជាអ្នកស្វែងរកការពិត និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់បំផុត មុននឹងសម្រេចចិត្តផ្សព្វផ្សាយទៅកាន់មហាជន។ ក្នុងឆ្នាំ២០២៦នេះ យើងត្រូវរួមគ្នាបង្កើត ‘សុវត្ថិភាពព័ត៌មាន’ ដើម្បីការពារសាធារណជនពីការបំពុលដោយព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាភាពវឹកវរក្នុងសង្គម។

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍កោតសរសើរដល់តួនាទីរបស់អ្នកសារព័ត៌មាន និងតែងតែចាត់ទុកវិស័យព័ត៌មាន គឺជា ‘ភ្នែក ច្រមុះ និងត្រចៀក’ របស់រដ្ឋបាលខេត្ត ក៏ដូចជាសម្រាប់មនុស្សគ្រប់រូប។ បើគ្មានព័ត៌មានពិតទេ យើងក៏មិនអាចដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានឡើយ។ ហេតុដូច្នេះ លោកសូមលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ហ៊ាននិយាយការពិត ផ្សាយការពិត និងជួយអប់រំសង្គមតាមរយៈសំណេររបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃចំណេះដឹង និងការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់សាធារណជន៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


