ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានត្រូវគោរពវិជ្ជាជីវៈ ជាពិសេស ពេលរាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសលោកជាវាគ្មិនកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន»។ លោក ទេព អស្នារិទ្ធ បានរម្លឹកដាស់តឿន និងជំរុញទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបង្កើនការទទួលខុសត្រូវ ភាពហ្មត់ចត់ និងភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន ដើម្បីរក្សាបាននូវភាពជឿជាក់ និងភាពត្រឹមត្រូវតាមស្មារតីច្បាប់។

លោក ទេព អស្នារិទ្ធ និយាយថា ៖ «ការប្រើពាក្យអសុរោះ ជេរប្រមាទ ទាំងតាមរយៈរូបភាព ឬការអត្ថាធិប្បាយ ជាទង្វើប្រាសចាសក្រមសីលធម៌ ដោយបំពានលើសិទ្ធិបុគ្គល ឬការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលគឺជាទង្វើបំពានច្បាប់ជាធរមាន ហើយគេអាចប្តឹងបាន ហើយអ្នកពាក់ព័ន្ធនឹងត្រូវប្រឈម ផ្លូវច្បាប់។ រីឯការផ្សាយប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាទង្វើផ្ទុយច្បាប់ស្តីពីរបបសារព័ត៌មាន និងជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរ» ។
លោកបានបន្តថា អ្នកសារព័ត៌មានត្រូវតែស្វែងយល់ឱ្យបានច្បាស់ស៊ីជម្រៅអំពីសិទិ្ធ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាអ្នកសារព័ត៌មាន និងត្រូវបន្តដុសខាត់ជំនាញនិងពង្រឹងសមត្ថភាព បទពិសោធន៍វិជ្ជាជីវៈសារព័ត៌មាន ដើម្បីបំពេញតួនាទីដោយក្រមសីលធម៌ពេញលេញ បម្រើដល់ប្រយោជន៍សាធារណៈ រួមចំណែកលើកកម្ពស់សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យ បន្ថែមទៀតថា អ្នកសារព័ត៌មាន និងអ្នកអនុវត្តក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់មានកាតព្វកិច្ចគោរពប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានប្រមាណ៣០ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថា ការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។
សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


