ព័ត៌មានជាតិ
ម្ចាស់ចម្ការទុរេនថា កត្តាអាកាសធាតុល្អធ្វើឱ្យទុរេននៅរមណីយដ្ឋានទឹកឈូធំៗល្អ ក្នុងការប្រមូលផល
កំពត ៖ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥នេះ ម្ចាស់ចម្ការទុរេនមួយកន្លែងនៅតំបន់រមណីយដ្ឋានទឹកឈូ ដែលស្ថិតនៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ដោយសារឆ្នាំមុនមានរលកកម្ដៅខ្ពស់ ធ្វើឲ្យដំណាំទុរេនតំបន់ទឹកឈូ មិនសូវបានធំល្អ ប៉ុន្តែនៅឆ្នាំនេះទើបការចេញផ្លែផ្កា បានល្អនិងការប្រមូលផល បានតាំងពីដើមខែឧសភារហូតដល់ចុងខែឧសភានេះ។

ហើយបើតាមការប៉ាន់ស្មាន ទិន្នផលឆ្នាំនេះប្រហាក់ប្រហែលនិងលើសឆ្នាំមុន ដោយសារឆ្នាំនេះមានភ្លៀងហូរហែច្រើន ធ្វើឱ្យទុរេនផ្លែបានធំច្រើនជាងឆ្នាំ។

លោក យិ តេង ជាម្ចាស់ចម្ការទុរេននៅទឹកឈូបានលើកឡើងថា នៅទុរេនតំបន់រមណីយដ្ឋានទឹកឈូ និងម្ចាស់ដាក់លក់តាមតូបផ្លែទុរេនស្រស់ៗ នៅបណ្ដោយផ្លូវទៅតំបន់រមណីយដ្ឋានទឹកឈូ ក៏បានប្រាប់ឱ្យដឹងថា ជាទូទៅទុរេនចេញផ្កានិងផ្លែនៅខែវិច្ឆិកា ឬខែធ្នូ ហើយត្រូវទុំនៅពាក់កណ្ដាលខែមេសា ឬដើមខែឧសភា ប៉ុន្តែដោយសារកត្តាអាកាសធាតុឆ្នាំនេះ ចម្ការទុរេនលោកមានក្នុងការប្រមូលផល ត្រូវរង់ចាំយ៉ាងហោចដល់ចុងខែឧសភាទៅបានច្រើនជាងដើមខែឧសភា។

ម្ចាស់ចម្ការរូបនោះបានធ្វើការប៉ាន់ស្មានថា ទិន្នផលទុរេនចម្ការលោកឆ្នាំនេះ ប្រហែលបានច្រើនជាងឆ្នាំមុន ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងច្រើន ធ្វើឱ្យផ្លែទុរេនជប់មួយចំនួន។

លោក យិ តេង ម្ចាស់ចម្ការក៏បានបង្ហាញអំពីលក្ខណៈពិសេសរបស់ទុរេនទឹកឈូថា សាច់មានពណ៌លឿង ស្អិតរមួត ក្លិនឈ្ងុយខុសពីទុរេនដទៃ ហូបមិនក្តៅក ហើយតម្លៃលក់ ក៏កាន់តែសមរម្យបំផុត។

បើយោងតាមការបញ្ជាក់របស់ម្ចាស់ចម្ការថា លោកបានបច្ចេកទេសថែទាំដាំដំណាំទុរេន ពិសេសបច្ចេកទេសធ្វើឱ្យទុរេនមានសុខភាពល្អ និងទទួលបានទិន្នផលច្រើន ហើយបើអាចមានវិធីសាស្ត្រ ធ្វើឱ្យទុរេនផ្លែខុសរដូវបានតាមបច្ចេកទេស ដោយមិនប៉ះពាល់ដល់គុណភាព និងសុខភាពដើមទៀតនោះ កាន់តែប្រសើរ៕
ដោយ ៖ សឹង រ៉ាត់



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


