ព័ត៌មានជាតិ
ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម
ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនណាដែលបានក្លែង និងលួចប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ លើបណ្ដាញសង្គម។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានទម្លាយឱ្យដឹងថា មានជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ដែលបានបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ហើយដោយបានប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ចំពោះគណនីទាំងនេះ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ និងអះអាងថា មិនមែនជាគណនីផ្លូវការរបស់ហ្លួងម៉ែឡើយ។

បើតាមក្រសួងព្រះបរមរាជវាំង មានតែវេបសាយចំនួន២ប៉ុណ្ណោះ ដែលបានប្រើជាផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺវេបសាយទី១ www.norodomsihamoni.org/ និងទី២ គឺ www.norodomsihanouk.info/។
ក្រៅពីវេបសាយផ្លូវការទាំង២ខាងលើ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក៏ដូចជាក្រសួងព្រះបរមរាជវាំងឡើយ។
ភ្ជាប់នឹងការបញ្ជាក់នេះ ក្រសួងព្រះបរមរាជវាំង បានប្រាប់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


