ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសារនិមន្តព្រះតេជគុណ វន វាសី ធ្វើធម្មទេសនា ជាលិខិតក្លែងក្លាយ
ក្រសួងព្រះបរមរាជវាំង បានអះអាងថាព្រះរាជសារ ដែលបាននិមន្តព្រះតេជគុណ វន វាសី ទៅសម្ដែងធម្មទេសនា ក្នុងពិធីបុណ្យកឋិនទាន គឺជាព្រះរាជសារក្លែងក្លាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៥ ខែតុលានេះ។
ការណ៍ដែលក្រសួងព្រះបរមរាជវាំងចេញមកអះអាងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព្រះរាជសារមួយច្បាប់ ដែលបញ្ជាក់ពីការនិមន្ដ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) និមន្ដទៅសម្ដែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទានរបស់ ព្រះមហាក្សត្រ និងហ្លូងម៉ែ នៅវត្តទេពវិមាន (ហៅវត្តកាន់ទ្រង់) ស្ថិតនៅឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ជុំវិញការចេញលិខិតនេះ ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា « លិខិតមួយច្បាប់ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម ដោយជនអនាមិក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មិនមែនជា ព្រះរាជសារពិតប្រាកដ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ»៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៨ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


