ព័ត៌មានជាតិ
ព្រះមហាក្សត្រ៖អ្នកម្តាយមានគុណធ្ងន់មហិមា ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្តាយដូចទេវតាខាងដើម
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី តាមរយៈព្រះរាជសារ ទ្រង់ឱ្យកូនៗគ្រប់រូប តបស្នងសងគុណ ទំនប់បម្រុងអ្នកម្ដាយឱ្យដូចទេវតាខាងដើម ពីព្រោះអ្នកម្ដាយគឺមានគុណធ្ងន់អនេកអនន្តមិនអាចគណនាបាន។ ព្រះករុណា មានព្រះរាជចំណារបែបនេះ នៅក្នុងព្រះរាជសារ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី៦ ខែឧសភា អបអរសាទរទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា។

ព្រះករុណជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជចំណារបែបនេះ៖«អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា ។ អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត»។

ព្រះមហាក្សត្រ ទ្រង់ក៏មានព្រះរាជចំណារថា ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាលមិនមានអ្វីអាចប្រៀបផ្ទឹមបាន នៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយ ព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


