ព័ត៌មានជាតិ
ចៅអធិការវត្ត ព្រះឥន្ទសិរីវង្សតាត វិបុល៖ ចង់ឱ្យវត្តវាំងចាស់អាយុកាល១៧១ឆ្នាំ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ
ព្រះចៅអធិការវត្តវាំងចាស់ដែលមានឈ្មោះជាផ្លូវការថា វត្តហរិរក្សរាជិនី, ព្រះឥន្ទសិរីវង្ស តាត វិបុល ចង់ឱ្យវត្តវាំងចាស់ មានទីតាំងស្ថិតនៅភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ដែលមានអាយុកាលជាង១៧១ឆ្នាំនោះ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ។ ព្រះតេជគុណ ជឿជាក់ថា វត្តអារាមទាំងឡាយណាដែលមានអាយុកាលលើសពី១០០ឆ្នាំ នឹងក្លាយជាចំណែកដ៏ល្អសម្រាប់ភ្ញៀវ និងអន្តរជាតិ។

យោងតាមឯកសារប្រវត្តិសាស្ត្រសរសេរថា វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់បានកសាងឡើងដោយព្រះបាទអង្គឌួង។ វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់គឺ ជាអតីតព្រះបរមរាជវាំងសារពើយុត្តិដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្តុង្គ ហើយវត្តនេះ កសាងឡើងក្នុងរជ្ជកាលព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង (គ.ស. ១៨៤០ ដល់ គ.ស. ១៨៥៩)។ កំណត់ហេតុរបស់លោក ហង់រី ម៉ូហូត៍ បានរៀបរាប់ថា ព្រះបាទអង្គឌួង ម៉ឺងម៉ាត់ពូកែខាងយុទ្ធសាស្ត្រ។ ព្រះអង្គតែងមានមោទនភាពចំពោះជាតិខ្មែរ។ ព្រះបាទអង្គឌួង ត្រូវអ្នកជំនាញនិងស្នេហាអក្សរសាស្ត្រខ្មែរចាត់ទុកថា ជាសម័យកាលរីកចម្រើនខ្លាំងផ្នែក កំពាក្យ ការតាក់តែងនិពន្ធ ការលើកស្ទួយវិស័យអក្សរសាស្ត្រ និងព្រះពុទ្ធសាសនា។

ព្រះចៅអធិការវត្តវាំងចាស់គុណម្ចាស់តាត វិបុល បន្តថា វត្តនេះ បណ្ដុំទៅដោយជាបណ្តុំដោយប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រ សីលសាស្ត្រ។ កាលដើមឡើងវត្តនេះ ជាវាំងរបស់ស្តេចអង្គឌួង តែក្រោយមកបានប្រគេនថ្វាយប្រគេនសង្ឃសម្រាប់ធ្វើជាទីអារាម។ ឆ្លងកាត់ច្រើនសម័យកាល វត្តវាំងចាស់បានក្លាយជាទីស្ថានព្រះពុទ្ធសាសនាយ៉ាងល្បីល្បាញ និងមានកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន ដែលពលរដ្ឋខ្មែរមិនអាចមើលរំលង និងមិនអាចបំភ្លេចបានឡើយ។ ព្រះអង្គបានបន្តថា ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ទៅ វត្តវាំងចាស់រងការបំផ្លាញស្ទើរគ្មានសល់នោះឡើយ។

គួរជ្រាបថា នៅឆ្នាំ១៩៩៦ ដោយសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនា សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានកសាងសំណង់នានា ថ្វាយចំពោះព្រះពុទ្ធសាសនាឡើងវិញ។ គុណម្ចាស់ព្រះឥន្ទសិរីវង្ស តាត វិបុល មានសង្ឈដីកាថា “ការកសាងវត្តអារាម គឺបានបុណ្យច្រើនណាស់។ បុគ្គលណាដែលបានសាងសងកុដិ ព្រះវិហារ សាលាឆាន់ប្រគេនលោកនឹងបានទៅកើតក្នុងឋានបរមសុខពេលអស់ជីវិត ហើយរមែងឈ្នះអស់មារសត្រូវនិងបានជាធំនៃមនុស្សទាំងពួង ពេលនៅមានជីវិត”៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


