ព័ត៌មានជាតិ
ឆ្នាំនេះ សាវម៉ាវសំឡូត បានទិន្នផលទាប តែតម្លៃទីផ្សារល្អ
តម្លៃសាវម៉ាវនៅលើទីផ្សារល្អប្រសើរ មិនខុសពីឆ្នាំកន្លងទៅឡើយ បើទោះបីជាឆ្នាំនេះជួបគ្រោះធម្មជាតិខ្លះៗ បណ្ដាលឲ្យទិន្នផលសាវម៉ាវមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែសម្រាប់ការលក់ចេញគឺមានប៉ុន្មានអស់ប៉ុណ្ណឹង។

នេះបើយោងតាមសម្ដីរបស់ លោក សយ នី រស់នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលសព្វថ្ងៃលោកមានដើមសាវម៉ាវនៅក្នុងចម្ការចំនួន ៨០០ ដើម និងទុរេនចំនួន ៧០ ដើម។ ហើយនៅស្រុកសំឡូតក៏មានពលរដ្ឋដាំដំណាំប្រភេទនេះច្រើនកន្លែងណាស់ ដូចជានៅឃុំស៊ុង និងឃុំសំឡូតជាដើម។

លោក សយ នី បានបញ្ជាក់ថា លោកមានដីមិនធំប៉ុន្មានទេ ប៉ុន្តែអាចដាំដំណាំពីរប្រភេទនេះបានច្រើនបង្គួរ ហើយនៅពេលនេះដែរ សាវម៉ាវ ទើបនឹងចាប់ផ្ដើមទុំជាបណ្ដើរៗ ដែលបច្ចុប្បន្នក៏មានម៉ូយមកយកដល់ចម្ការ ហើយក៏មានអ្នកទិញតាមទូរសព្ទច្រើនគួរសម (អនឡាញ)។

លោកបានបន្ថែមថា កាលពីបេះដំបូង លោកអាចលក់បានតម្លៃ ៨ ០០០ រៀល ក្នុងមួយគីឡូក្រាម ហើយជាទូទៅ សាវម៉ាវ នឹងធ្លាក់តម្លៃបន្តិចម្ដងៗ ដោយសារតែវាសម្បូរពេក ដូច្នេះតម្លៃនឹងធ្លាក់មកនៅ ៦ ០០០ រៀល ឬក៏ ៥ ០០០ រៀល ក៏អាចថាបានក្នុងមួយគីឡូក្រាម។

លោកសង្កត់ធ្ងន់ថា ឆ្នាំនេះ ទិន្នផលសាវម៉ាវរបស់លោកមានការធ្លាក់ចុះ ដោយសារតែគ្រោះធម្មជាតិ ដូចជាភ្លៀងធ្លាក់ជោកជាំពេក និងខ្យល់កន្ត្រាក់បោកបក់ម្ដងៗ ដែលធ្វើឲ្យផ្លែសាវម៉ាវរបេះធ្លាក់ចេញពីដើម ដូច្នេះទិន្នផលអាចទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែសម្រាប់តម្លៃនៅលើទីផ្សារគឺមិនខុសគ្នាប៉ុន្មានទេ។
លោកថា ផ្លែសាវម៉ាវទុំឲ្យតែលោកបេះឲ្យម៉ូយទាន់គឺមានប៉ុន្មានអស់ប៉ុណ្ណឹង ដោយលោកមិនចាំបាច់ដឹកយកទៅលក់នៅលើទីផ្សារនោះឡើយ។ ដោយឡែកសម្រាប់ឆ្នាំកន្លងទៅមានតែខ្វះឲ្យម៉ូយ ដោយសារបញ្ហាបេះមិនទាន់ ដូច្នេះឆ្នាំនេះក៏ទំនងជាមិនខុសពីឆ្នាំមុនដែរ គ្រាន់តែថាបច្ចុប្បន្នសាវម៉ាវមិនទាន់ទុំស្រុះនៅឡើយ។ លោកបន្ថែមថា បើមានដីទំនេរនៅសល់ លោកនឹងដាំដំណាំប្រភេទនេះបន្ថែមទៀត ព្រោះសាវម៉ាវលក់ស្រួលជាងផ្លែឈើអ្វីៗ ទាំងអស់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


