ព័ត៌មានជាតិ
សត្វកម្រ ៤ ប្រភេទ ទេសចរមិនគួររំលង ពេលទៅទស្សនាឧទ្យានកម្សាន្តធំបំផុតនៅខេត្តសៀមរាប
បើតាមការឲ្យដឹងពីអ្នកសម្របសម្រួលឧទ្យានកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានឲ្យដឹងថា ឧទ្យានអង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) មានការអភិរក្សសត្វជាច្រើនប្រភេទ ក្នុងនោះក៏មានសត្វកម្រមួយចំនូនស្ទើរផុតពូជក្នុងប្រទេសកម្ពុជា និងមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេស ដែលផ្តល់ជាផ្ទាំងទស្សនីយភាពដ៏ពិសេសដល់ភ្ញៀវមកទស្សនា។

លោក កូវ ផល្លី អ្នកសម្របសម្រួលទីផ្សារ និងការលក់នៅឧទ្យានកម្សាន្តអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តសៀមរាបថា ឧទ្យានកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានបើកដំណើរការនៅឆ្នាំ ២០២២ ដែលផ្តោតសំខាន់លើការអភិរក្ស និងការសង្គ្រោះសត្វជិតផុតពូជជាច្រើនប្រភេទ ដែលត្រូវបានជាប់អន្ទាក់ ឬត្រូវបានគេប្រមាញ់។
លោកថា សត្វដែលត្រូវបានអភិរក្សនៅក្នុងសួនឧទ្យានមានជាង ៤៦ ប្រភេទ ក្នុងនោះមានសត្វល្មូនចំនួន ៣១ ប្រភេទ សត្វស្លាប ៥ ប្រភេទ រួមទាំងថនិកសត្វ ១០ ប្រភេទ។ ក្រៅពីនេះក៏មានប្រភេទត្រីទឹកសាប មាន ៤២ ប្រភេទ និងត្រីទឹកប្រៃ មានចំនួន ៣៦ ប្រភេទ។


ក្នុងចំណោមសត្វរាប់រយប្រភេទនេះ លោក កូវ ផល្លី បានណែនាំដល់ភ្ញៀវមិនគួររំលងទស្សនាត្រីគល់រាំង ដែលជាត្រីតំណាងជាតិ ដែលជាប្រភេទសត្វជិតផុតពូជស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ក្រៅពីនេះក៏មានប្រភេទសត្វល្មួន មានអណ្តើកហ្លួង រួមទាំងសត្វខ្លាឃ្មុំ និងសត្វខ្លាដ៏កម្រដែលនាំមកពីទ្វីបអាហ្វ្រិក។
លោកថា ក្នុងរយៈពេលជាង ២ ឆ្នាំ ឧទ្យានកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) ទទួលបានការគាំទ្រយ៉ាងច្រើន។ នៅរដូវកាលបៃតងនេះ ក្នុងមួយថ្ងៃទទួលបានភ្ញៀវទេសចរមកកម្សាន្តប្រហែល ១០០ ទៅ ២០០ នាក់ និងថ្ងៃចុងសប្ដាហ៍អាចលើសពី ៤០០ នាក់ដល់ ៦០០ នាក់។
ពាក់ព័ន្ធតម្លៃចូលទស្សនា លោកបានបញ្ជាក់ថា ភ្ញៀវក្នុងស្រុកតម្លៃសំបុត្រ ១១ ដុល្លារសម្រាប់មនុស្សពេញវ័យ និងកុមារតម្លៃ ៥,៥ ដុល្លារ។ ចំណែកជនបរទេស ២០ ដុល្លារ និងកុមារ ១១ ដុល្លារ។
បន្ថែមពីនេះ ឧទ្យានក៏ផ្តល់តម្លៃពិសេសសម្រាប់សិស្សនិស្សិត និងលោកគ្រូអ្នកគ្រូ ដើម្បីបានឱកាសអាចមកទស្សនាសិក្សាស្វែងយល់ពីសត្វកម្រ និងត្រីជិតផុតជាច្រើនប្រភេទ៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


