Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់​ខ្ពស់​មន្ទីរពេទ្យកាល់ម៉ែត​ច្រាន​ចោល​សម្លេង​តៗគ្នាថា ពេទ្យ​មាន​ផ្ទុះ​កូវីដ១៩ រហូត​ឈាន​ដល់​ការ​បិទ​ពេទ្យ

បានផុស

នៅ

ភ្នំពេញ ៖ ​នាព្រឹក​ថ្ងៃទី​២៩ ខែមីនា មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ធ្វើ​ការ​ច្រានចោល​នូវ​សម្លេងតៗមួយ​ ដែល​និយាយថា ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ផ្ទុះ​កូវីដ១៩ រហូត​ឈាន​ដល់​ការ​បិទពេទ្យ ហើយថែមទាំង​ប្រាប់​តៗគ្នាកុំឲ្យ​មក​ម្តុំ​ពេទ្យ​កាល់ម៉ែតទៀតផង។

លោក​វេជ្ជបណ្ឌិត ម៉ៅ រ៉ា​សី ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បញ្ជាក់​ថា សារ​ជា​សម្លេង​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ និង​ចែករំលែក​តៗ​គ្នា និង​ពេលនេះ មន្ទីរពេទ្យ​កំពុង​ប្តឹង​ទៅ​មន្ត្រី​ជំនាញ ដើម្បី​រក​ម្ចាស់​សម្លេង​ដែល​បំផុស​រឿង​នេះ យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

សារ​ជា​សម្លេង​មួយ​ជិត​១​នាទី ដែល​ជា​សម្លេង​មនុស្ស​ប្រុស បាន​និយាយ​ថា «​អ្នកធ្វើការ​នៅ​កាល់​ម៉ែត​ផ្ទុះ​កូ​វីដ​១៩ហើយ​ ឥលូវ​ថ្នាក់ដឹកនាំ​កំពុង​ស្វែងរក​អ្នកធ្វើការ​នៅ​កាល់​ម៉ែត្រ និង​កំពុង​ស្រាវជ្រាវ ហើយ​សូម​បងប្អូន​នៅ​ភ្នំពេញ​កុំទៅ​ប្លុក​នោះ ហើយ​បើ​អ្នក​ជាប់​ពាក់​ព័​ន្ធ ធ្លាប់​ទៅ​កាល់ម៉ែ​ត​សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤»។

លោក​វេជ្ជបណ្ឌិត ម៉ៅ រ៉ា​សី ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃនេះ មន្ទីរពេទ្យ​នឹង​ចេញ​ជា​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​កុំ​ឲ្យ​មាន ការ​យល់ច្រឡំ និង​បញ្ជាក់​ថា សារ​ជា​សម្លេង​នេះ​មិន​ពិត​នោះទេ គឺ​មន្ទីរពេទ្យ​នៅ​ធ្វើ​ការទទួល​អ្នកជំងឺ​ដដែល​៕

ប្រភព​ ៖ នាយកដ្ឋាន​ក្រសួងព័ត៌មាន​ក្រសួងការពារជាតិ

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម