ព័ត៌មានជាតិ
ផ្សារចុងសប្តាហ៍ក្នុងខេត្តបាត់ដំបង ពលរដ្ឋចុះទិញបន្លែសាច់ស្រស់ៗមានប្រភពច្បាស់លាស់
អតិថិជនក្នុងនិងក្រៅក្រុងបាត់ដំបង បាននាំគ្នាចូលទិញទំនិញក្នុងទីផ្សារចុងសប្តាហ៍ដែលរៀបចំដោយអាជ្ញាធរ ជាពិសេសបន្លែសេរីរាង្គតាមបណ្តាសហគមន៍កសិកម្ម ហើយក្នុងនោះក៏មានត្រីសាច់ដែលនាំយកមកលក់ដោយមាន ប្រភពច្បាស់លាស់គ្មានការនាំចូលរួមនិងកសិផលជាច្រើនទៀតផងដែរ។


អាជីវករដែលបានតាំងលក់តាមតូបផ្សារចុងសប្តាហ៍បាននិយាយប្រហាក់ប្រហែលគ្នាថា នៅក្នុងរយះពេល ៣ អាទិត្យចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋ ក្នុងនោះក៏គេសង្កេតឃើញមន្ត្រីរាជការផងដែរ បានមកទិញម្ហូបអាហារបន្លែ ត្រីសាច់ យ៉ាងច្រើន ហើយរាល់ទំនិញដែលតាំងដាក់លក់ក៏មានប្រភពច្បាស់លាស់ សម្រាប់បំរើដល់អតិថិជន ពីទីជិតឆ្ងាយ ប្រកបដោយស្តង់ដារអនាម័យខ្ពស់ ដើម្បីទ្រទ្រង់សុខភាពទូទៅ។
អ្នកស្រី ចាន់ នី ជាអតិថិជន រួមនិងអថិតិជនជាច្រើនទៀត បាននិយាយថា អ្នកស្រីសុំកោតសសើនិងគាំទ្រដែលខាងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបានផ្តួចផ្តើមបើកឲ្យមានផ្សារចុងសប្តាហ៍ ដែលតម្រូវឲ្យលក់តែផលិតផលកសិកម្មសេរីរាង្គក្នុងស្រុកតែប៉ុណ្ណោះ ដើម្បីលើកកម្ពស់កម្រិតសេដ្ឋកិច្ចបន្ថែមដល់ក្រុមសហគមន៍កសិកម្ម។
អ្នកស្រីបន្តថា “ខ្ញុំនិងអ្នកជិតខាង តែងទៅទិញបន្លែនៅ ផ្សារចុងសប្តាហ៍ជាញឹកញ៉ាប់ ឲ្យតែដល់ថ្ងៃព្រោះបន្លែស្រស់ៗហើយមានប្រភពច្បាស់លាស់ គ្មានសាធាតុគីមីចិញ្ចឹម”។



បើតាមមន្ត្រីពាណិជ្ជកម្ម ការបើកផ្សារនេះក្នុងគោលបំណងលើកកម្ពស់ដល់កសិផលក្នុងស្រុកនៃខេត្តបាត់ដំបង ជាពិសេស បន្លែសរីរាង្គដែលបានដាំដុះដោយសហគមន៍ផ្ទះសំណាញ់ ជាការឆ្លើយតបទៅលើសុខភាពអ្នកប្រើប្រាស់។
ប្រភពដដែលបន្តថា គោលបំណងសំខាន់ គឺបានផ្តោតទៅលើភ្ញៀវពីជិតឆ្ងាយ ដែលបានធ្វើដំណើរកម្សាន្តរាល់ចុងសប្តាហ៍ក្នុងក្រុងនិងខេត្តបាត់ដំបង បានស្គាល់និងគាំទ្រដល់ទិន្នផលកសិកម្មក្នុងខេត្តបាត់ដំបងឲ្យកាន់តែផុសផុលផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


