ព័ត៌មានជាតិ
ភូមិចំនួន ៦ នៅស្រុកស្រែអំបិល ផ្តើមវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋរស់នៅភូមិចំនួន ៦ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ផ្តើមមានមន្ត្រីជំនាញចុះពិនិត្យវិនិច្ឆ័យវាស់វែងមានលក្ខណៈជាប្រព័ន្ធហើយ ចាប់ពីថ្ងៃនេះតទៅ ដោយតម្រូវឱ្យម្ចាស់ដីទាំងអស់ចូលរួមសហការយ៉ាងជិតស្និទ្ធ។

ភូមិបឹងព្រាវ ភូមិអូរជ្រៅ ភូមិផ្លោង ភូមិទឹកប៉ោង ភូមិជ្រោយ និងភូមិសិលាម្នាង ស្ថិតនៅឃុំបឹងព្រាវ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ផ្សព្វផ្សាយពីការកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ភាពស្របច្បាប់ កាត់បន្ថយការជម្លោះដីធ្លី និងងាយស្រួលគ្រប់គ្រងទិន្នន័យវិស័យដីធ្លី។

លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានលើកឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំបឹងព្រាវ ថា យន្តការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលមានដីធ្លីមិនទាន់ចុះបញ្ជីនៅពេលនេះ គឺមិនមែនជាការដោះស្រាយវិវាទដីនោះទេ ពោលគឺផ្តល់ភាពស្របច្បាប់ជូនពលរដ្ឋម្ចាស់ដីដែលកំពុងរស់នៅអាស្រ័យជាក់ស្ដែង។

លោកអភិបាលរងខេត្ត ក៏ស្នើដល់ពលរដ្ឋម្ចាស់ដី ត្រូវតែចូលរួមសហការជាមួយមន្ត្រី និងអាជ្ញាធរយ៉ាងជិតស្និទ្ធបំផុត តាមរយៈរៀបចំឯកសារកាន់កាប់ជាក់ស្តែង ចុះពិនិត្យបង្គោលព្រំដី និងជៀសវាងមានជម្លោះដីណាមួយ ដើម្បីឱ្យដំណើរការវាស់វែងដីនេះប្រព្រឹត្តទៅដោយជោគជ័យតាមការកំណត់ និងឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញអនុវត្ត។

ទន្ទឹមនោះ លោក ឈេង សុវណ្ណដា បានក្រើនរម្លឹកដល់មន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋាន មិនមានការទាមទារកម្រៃសេវាអ្វីនោះទេ ករណីបុគ្គលណាម្នាក់ប្រព្រឹត្តខុសគោលការណ៍របស់រាជរដ្ឋាភិបាល នឹងទទួលខុសត្រូវចំពោះមុខច្បាប់ធរមាន។
អ្នកស្រី អួន យ៉ុង និងលោក អ៊ូច វន់ ប្រជាពលរដ្ឋរស់នៅក្នុងឃុំបឹងព្រាវ បានបង្ហាញគាំទ្រពេញទំហឹងចំពោះវិធានការចុះវាស់វែងដីធ្លីជូនពលរដ្ឋនៅពេលនេះ ដោយសារតែជាសេចក្តីចង់បានយូរឆ្នាំហើយ ដើម្បីការរស់នៅអាស្រ័យយូរអង្វែងទៅអនាគត។ ម្យ៉ាងទៀតពួកគាត់បានត្រៀមឯកសារ និងការចុះពិនិត្យទីតាំងរួចរាល់ហើយជាមួយក្រុមមន្ត្រីជំនាញ។
ដោយឡែក លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល លើកឡើងដែរថា នេះជាអ្វីដែលសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋជាយូរឆ្នាំកន្លងមកនេះ ឥឡូវបានដូចបំណងរបស់ពួកគាត់ ដោយមានក្រុមការងារជំនាញចុះវាស់វែងផ្តល់ភាពស្របច្បាប់ចំពោះការកាន់កាប់ដីធ្លីដែលកំពុងរស់នៅអាស្រ័យបច្ចុប្បន្ន។

បើតាមលោកអភិបាលស្រុកស្រែអំបិល សព្វថ្ងៃ ឃុំជ្រោយស្វាយ ក៏កំពុងមានការវាស់វែងកំណត់ដីធ្លីជូនពលរដ្ឋចំនួន ២ ភូមិ គឺ ភូមិជ្រោយស្វាយលិច និងភូមិនេសាទ។ ដូច្នេះ អាជ្ញាធរស្រុក ក៏មានក្តីរីករាយផងដែរចំពោះយន្តការវាស់វែងដីធ្លីបានយ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងមន្ទីរជំនាញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


