Connect with us

ព័ត៌មានជាតិ

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​ទៅលើ​បុរសជនជាតិខ្មែរ​ម្នាក់​បន្ថែម​ទៀត ​មាន​អាយុ​៣០​ឆ្នាំ ​នៅ​ថ្ងៃទី​២៩​ ខែមីនា ​ឆ្នាំ​២០២១ មាន​អាសយដ្ឋាន ​នៅផ្ទះ​លេខ​១០ អា ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ ​ជា​មន្ត្រី​នគរបាល​ជាតិ ​នៃ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ស​ចុះ​ថ្ងៃទី​៣០​មីនា​នេះ ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ន័យ​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​សូម​ធ្វើការ​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​អ្នក​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​ខាងលើ​សូម​ទំនាក់ទំនង​យក​សំណាក​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​រោគសញ្ញា​ផ្ដាសាយ​ក្អក​ហៀរ​សំបោរ​ឈឺបំពង់ក​ថប់ដង្ហើម​ ឬ​ រោគសញ្ញា​សង្ស័យ​ផ្សេងៗ​សូម​ទៅ​ពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ស្ថិតនៅ​ជិត​កន្លែង​ដែល​កំពង់​ស្នាក់​នៅ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម