ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះចាត់វិធានការក្ដៅចំពោះរថយន្តចំនួន ២៣ គ្រឿង ដែលយកចិញ្ចើមផ្លូវថ្មើរជើងជាប់របងសាលាសន្ធរម៉ុកធ្វើជាចំណត ខណៈសិស្សានុសិស្សពេលចេញពីរៀន ត្រូវដើរលើផ្លូវអាទិភាពសម្រាប់រថយន្តធ្វើចរាចរណ៍។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលយករថយន្តមកចតលើផ្លូវជាប់របងសាលាសន្ធរម៉ុក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កផលលំបាកដល់សិស្សានុសិស្សចេញចូលសាលាត្រូវដើរលើផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា កន្លែងដែលរថយន្តចតយ៉ាងអានាធិបតេយ្យនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ត្រង់ចំណុចជាប់របងសាលាវិទ្យាល័យសន្ធរម៉ុក សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ អាណាព្យាបាលសិស្ស ក៏ដូចជាសិស្សានុសិស្ស បានសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក មេត្តាជួយពិនិត្យមើល និងចាត់វិធានការផង ព្រោះជារៀងរាល់ថ្ងៃនៅពេលចេញពីរៀនម្ដងៗ សិស្សានុសិស្សទាំងអស់ដែលដើរចេញពីរៀនត្រូវដើរលើផ្លូវឡាន ម៉ូតូ ដោយសារជាប់របងសាលាមានរថយន្តចតជាច្រើននៅលើនេះ នេះជាហេតុនាំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

មតិពលរដ្ឋដដែល បានបន្តថា ចំពោះបញ្ហាខាងលើនេះ អាជ្ញាធរគួរយកចិត្តទុកដាក់ពីបញ្ហាគ្រោះថ្នាក់កើតលើសិស្សានុសិស្ស។ ម្យ៉ាងទៀត ការចតរថយន្តយ៉ាងអនាធិបតេយ្យនេះ ធ្វើឲ្យខូចការ៉ូឡា បាត់បង់សណ្ដាប់ធ្នាប់ និងសោភ័ណភាពផងដែរ។

យ៉ាងណាមិញ ក្រោយទទួលបានសំណូមពរនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះមកចាក់សោកង់រថយន្ត និងធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត ដោយមិនអនុញ្ញាតឲ្យយករថយន្តមកចតបែបនេះបន្តទៀតឡើយ។ ក្នុងករណីនៅតែបំពាននោះ អាជ្ញាធរ នឹងមានវិធានរដ្ឋបាល ដោយយករថយន្តទៅរក្សាទុកនៅសាលាខណ្ឌ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


