Connect with us

ព័ត៌មានជាតិ

ហេតុអ្វី​ព្រះមហាក្សត្រ​ក្រោយ​សម័យ​អង្គរ ​មិន​សូវ​​សាងសង់​​ប្រាសាទ​បុរាណ​ដូច​ព្រះ​មហាក្សត្រ​ជំនាន់​មុន?

បានផុស

នៅ

អ្នក​បុរាណ​វិទូ​អះអាង​ថា​ ក្រោយ​សម័យ​អង្គរ សំណង់​ប្រាសាទ​បុរាណ​ហាក់​មិន​សូវ​មានសាង​សង់​ ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​ក្រោយ​សម័យ​អង្គរ​បាន​ប្តូរ​លទ្ធិ​សាសនា​ រួម​ទាំង​ការ​បាត់បង់​ធនធាន​មនុស្ស​ជំនាញ​ ដោយសារ​តែ​ការ​ចូល​លុកលុយ​ពី​ប្រទេស​ជិត​ខាង។ នេះ​បើ​តាម​លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ឹម សុខរិទ្ធី បុរាណវិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​លើក​ឡើង​ថា ក្រោយ​សម័យ​អង្គរ​ព្រះមហាក្សត្រ​ក្រោយៗ​បាន​ងាក​មក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែល​នាំ​ឲ្យ​​មាន​ការ​កសាង​វត្ត​អារាម​ជាច្រើន​ជំនួស​ឲ្យ​សំណង់​​ប្រាសាទ​បុរាណ​ធំស្កឹមស្កៃ​។ ជាមួយ​គ្នា​នេះ ក៏​អាច​ដោយសារ​ធនធាន​មនុស្ស​ជំនាញ​ៗ​​ត្រូវ​បាន​បាត់បង់​ ដោយសារអាណាចក្រខ្មែរ​បាន​​រង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង​ស្រប​គ្នា​នេះ​ដែរ។

បើ​តាម​បុរាណ​វិទូលោក អ៊ឹម សុខរិទ្ធី ​ប្រាសាទ​តុប​ខាង​កើត​នៅ​ក្នុង​ខេត្ត​សៀមរាប អាច​ចាត់​ទុក​ជា​ប្រាសាទ​ចុងក្រោយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្រោយ​សម័យ​អង្គរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម