ព័ត៌មានជាតិ
អាជ្ញាធរ និង ប្រជាពលរដ្ឋ ស្រុកអង្គរធំ ដាំកូនឈើជាង ៣ ម៉ឺនដើម បំផុសគំនិតដល់សាធារណជនទូទៅជំរុញភាពបៃតងក្នុងមូលដ្ឋាន
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប បានបំផុសគំនិតស្រឡាញ់បរិស្ថាន និង បង្កើនភាពបៃតងក្នុងមូលដ្ឋាន តាមរយៈការដឹកនាំប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និង សិស្សានុសិស្ស ដាំកូនឈើ ចំនួន ៣៥ ០០០ ដើម ក្នុងបរិវេណវត្តវិសុទ្ធិមគ្គ បង្ហាញពីស្មារតីស្រឡាញ់ធម្មជាតិ និង ការរួមគ្នាថែរក្សាបរិស្ថានបៃតងឲ្យស្ថិតស្ថេរគង់វង្ស។


នាឱកាសនោះ លោក ពៅ ប៊ុនធឿន បានកោតសរសើរចំពោះ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង សិស្សានុសិស្សទាំងអស់ ដែលចូលរួមក្នុងពិធីដាំកូនឈើនេះឡើង ដើម្បីជួយឲ្យបរិស្ថានក្នុងមូលដ្ឋានកាន់តែល្អប្រសើរ ព្រោះដើមឈើគឺជាជម្រកដ៏ត្រជាក់សម្រាប់មនុស្ស សត្វ ទាំងពេលបច្ចុប្បន្ន និង អនាគត។ ពិតណាស់ មនុស្ស សត្វ មិនអាចខ្វះបានឡើយនូវបរិស្ថានជុំវិញខ្លួន ប៉ុន្តែក្នុងនោះបើបរិស្ថានជុំវិញខ្លួនមិនល្អ បរិយាកាសមិនល្អ មនុស្ស សត្វ ក៏មិនអាចរស់នៅបានដែរ។


លោកបញ្ជាក់ថា ការដាំកូនឈើ នាពេលនេះ ជាការចូលរួមការពារ និង ស្ដារព្រៃឈឺឡើងវិញ។ ក្រៅពីការដាំនៅក្នុងវត្តវិសុទ្ធិមគ្គ នាពេលនេះ អាជ្ញាធរ និង ប្រជាពលរដ្ឋ ក៏បានដាំបន្ថែមនៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានស្រុកអង្គរធំ ដោយធ្វើយ៉ាងណាជំរុញឲ្យមូលដ្ឋានមួយនេះ ក្លាយជាមូលដ្ឋានមានភាពបៃតង បរិយាកាសល្អប្រសើរសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ ជាពិសេសភាពបៃតង នឹងជួយដល់ការទាក់ទាញភ្ញៀវទេសចរផងដែរ។


លោកអភិបាលស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ និង ថែរក្សាបរិស្ថានទាំងអស់គ្នា កន្លែងដែលរិចរិល សូមចូលរួមដាំបន្ថែម កន្លែងមានដើមឈើ សូមចូលរួមថែរក្សា ធ្វើយ៉ាងណាឲ្យព្រៃឈើមានបន្តដល់កូនចៅជំនាន់ក្រោយ ដើម្បីពួកគាត់ស្គាល់ពូជឈើសំខាន់ៗ មាននៅកម្ពុជា។

ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមដាំដើមឈើ ព្រោះដើមឈើមិនត្រឹមតែផ្ដល់នូវម្លប់ដ៏ត្រជាក់ត្រជំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារពីគ្រោះធម្មជាតិដូចជា ព្យុះភ្លៀង និង ជួយឲ្យបរិស្ថានមានភាពស្រស់បំព្រង និង បរិសុទ្ធ ថែមទៀតផង។ ក្រៅពីអត្ថប្រយោជន៍ខាងបរិស្ថាន ការដាំដើមឈើ ត្រូវបានចាត់ទុកជាកិច្ចការដ៏ប្រសើរនៅក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាការសាងបុណ្យកុសលសម្រាប់ប្រយោជន៍ដល់មនុស្ស និង សត្វទាំងមូល ផងដែរ។ បន្ថែនេះ ពួកគាត់ ក៏បានសំណូមពរឲ្យមានការផ្សព្វផ្សាយកម្មវិធីនេះឲ្យកាន់តែទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ ជាពិសេសក្មេងជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃដើមឈើ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


