ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មីត្រូវបានផ្ដល់ធាតុចូលបន្ថែមដើម្បីឱ្យកាន់តែប្រសើរ
គម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ដែលមានតម្លៃប្រហែល៨០លានដុល្លារ កំពុងត្រូវបានគេសិក្សា និងថ្មីៗនេះត្រូវបានផ្ដល់នូវធាតុចូលបន្ថែមដើម្បីឱ្យគម្រោងមួយនេះកាន់តែប្រសើរ។ ព្រលានយន្តហោះថ្មីនេះ ដែលនឹងសាង សង់លើផ្ទៃដី៣០០ហិកតា នឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំកិច្ចប្រជុំដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍សង្ខេបស្តីពីការសិក្សាសមិទ្ធិលទ្ធភាពពេញលេញសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋាន។

ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍២ចំណុចដើម្បីឱ្យរបាយការណ៍នេះ កាន់តែប្រសើរឡើង៖
១. ត្រូវយកចិត្តទុកដាក់បញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ច តំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។

២.ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរ ទៅតំបន់នោះដូចជាផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគថ្មីៗ។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ និងធាតុចូលបន្ថែមពីសំណាក់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីរួចមក អ្នកពិគ្រោះយោបល់ Consultant នឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


