សន្តិសុខសង្គម
ផ្លូវល្បឿនលឿន ដំឡើងឧបករណ៍ឡាស៊ែរ ដើម្បីពញាក់ស្មារតី អ្នកបើកបរពេលយប់
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ ដែលមានមុខងារជួយពញ្ញាក់ស្មារតី កាត់បន្ថយភាពនឿយហត់របស់អ្នកបើកបរ និងអាចជួយបង្កើនការប្រុងប្រយ័ត្នពេលបើកបរយប់។

ឧបករណ៍នេះ បញ្ចេញកាំរស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ការតម្លើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយ មិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវឱ្យកាន់តែល្អប្រសើរជាងមុន។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងចាប់ផ្ដើមតេស្តឧបករណ៍កាំរស្មីឡាស៊ែរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ តាមផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ K77+990, K113+700 និង K115+750 ជាកំណាត់ផ្លូវដែលអ្នកបើកបរងាយនឹងប្រឈមមុខនឹងបញ្ហាដូចដែលបានរៀបរាប់ខាងលើ។
ក្រុមហ៊ុនផ្លូវល្បឿនលឿនអំពាវនាវ កុំឱ្យសាធារណជន និងអតិថិជនកុំមានក្ដីព្រួយបារម្ភពីផលប៉ះពាល់ណាមួយពីការដំឡើងឧបករណ៍នេះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


