ព័ត៌មានជាតិ
មានចរាចរណ៍យានយន្តសរុប ៩៧ ៧៩០ ដង ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
របាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍របស់ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានចរាចរណ៍យានយន្តសរុបចំនួន ៩៧ ៧៩០ ដង បានប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
នៅក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់ដែរថា មានអ្នកស្វែងរកជំនួយសង្គ្រោះតាមទូរសព្ទចំនួន ២០៥ ខ្សែ (ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មាន ២ ករណី ស្វែងរកជំនួយមាន ៧៧ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានមានចំនួន ១២៦ ករណី)។

បន្ទាប់ពីដាក់ឲ្យបើកបរសាកល្បងរួមទាំងការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងនោះ ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពីការចាប់ផ្តើមគិតតម្លៃដើមវិញ សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចាប់ពីថ្ងៃ ០១ ឧសភា ២០២៤។
ការវិលត្រឡប់គិតតម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញ ក្រុមហ៊ុនបែងចែកជាដំណាក់កាលនិងតាមគោលការណ៍ដូចខាងក្រោម៖
១- បន្តរក្សាការបញ្ចុះតម្លៃ ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤:០០ នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង 00:00 នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។
២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ០០:00 នាទី។
៣- ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះតទៅ សាធារណជនអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ (ម្ភៃដុល្លារអាម៉េរិច)។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។
៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវ VIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការវិលត្រឡប់គិតតាមតម្លៃដើមវិញនេះ ប៉ះពាល់សម្រាប់តែអ្នកប្រើប្រាស់ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ប៉ុណ្ណោះ។
លោកលើកទឹកចិត្តឱ្យសាធារណជនបំពាក់ឧបករណ៍ ETC ដើម្បីបន្តទទួលបានការបញ្ចុះតម្លៃលើការប្រើប្រាស់ផ្លូវល្បឿនលឿន ក៏ដូចជាជួយបង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះពេលទូទាត់សាច់ប្រាក់នៅទីតាំងបញ្ជរបង់ប្រាក់៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


