ចរាចរណ៍
ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់នៅលើផ្លូវល្បឿនលឿន និង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ស្ត្រីជនជាតិឥណ្ឌូនេស៊ីវ៍័យ២៨ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុលើផ្លូវល្បឿនលឿន និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបាននបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Ford Rapter បុកពីក្រោយរថយន្ដសណ្ដោងទូកុងតឺន័រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ចំណុចគីឡូម៉ែត្រលេខ ៧៥+៤០០ ទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ TiTin ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ស្លាប់នៅកន្លែងកើតហេតុ) ចំណែក៣នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ Ferdiansyah ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី។ ឈ្មោះ Qeila WADHAHARA ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ឈ្មោះ RATANA ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី អ្នកទាំង៤ស្នាក់នៅខេត្តព្រះសីហនុ។

តាមរបាយការណ៍ មុនពេលកើតហេតុរថយន្ដរងគ្រោះម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ2D-8691 បើកបរដោយឈ្មោះ Christoper និងរួមដំណើរដោយមនុស្ស៣នាក់ទៀតក្នុងរថយន្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវល្បឿនលឿនពីព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-3954 សណ្ដោងសឺម៉ីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-8452 ដែលខូចចតនៅលើផ្លូវ បណ្តាលឲ្យរថយន្ដកៀបជាប់គ្នា និងមានអ្នកស្លាប់ និងរបួសតែម្ដង។

បើតាមរបាយការណ៍ដដែល ក្រោយកើតហេតុ អ្នកបើកបររថយន្ដកុងតឺន័របានរត់គេចខ្លួនបាត់ ខណៈកម្លាំងសមត្ថកិច្ចជំនាញបានចុះវាស់វែង និងយករថយន្ដទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


